នាយករដ្ឋមន្រ្តីជប៉ុន ចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ក្រមហ៊ុន Pfizer លើកដំបូង​ មុនទៅជួបលោក​ ចូ​ បៃឌិន​

ចែករំលែក៖

អន្តរជាតិ​៖​ ដេីម្បីត្រៀមសម្រាប់ជំនួបជាមួយប្រធានាធិបតីអាមរិក លោក ចូ បៃឌិន នៅខែក្រោយនេះ​ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នៅថ្ងៃទី១៦ ខែមីនា​ ឆ្នាំ​២០២១​ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ក្រមហ៊ុន Pfizer លើកដំបូងគេក្នុងជួររដ្ឋាភិបាលជាសាធារណៈ​។

បេីតាមលោកនាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ ប្រាប់អ្នកសារព័ត៌មានក្រោយទទួលវ៉ាក់សាំងកូវីដ-១៩ លើកដំបូងនៅថ្ងៃទី១៦ ខែមីនា​ យ៉ាងដូច្នេះ​ថា៖«វាមិនឈឺឡើយ»។ លើសពីនេះវេជ្ជបណ្ឌិតជប៉ុន​ បានត្រួតពិនិត្យភ្នែក និងបំពង់កលោក ស៊ូហ្កា មុនពេលចាក់វ៉ាក់សាំង ហើយប្រហែលជាបីសប្តាហ៍ទៀត លោកនឹងត្រូវទទួលការចាក់វ៉ាក់សាំងដូសទី២។

ជាមួយគ្នានេះ​ ក្រៅពីលោក ស៊ូហ្កា ក៏មានមន្ត្រីអមដំណើរប្រមាណ៩០នាក់ទៀត ត្រូវចាក់វ៉ាក់សាំងដូចគ្នាដែរ។ ខណៈលោក ស៊ូហ្កា នឹងក្លាយជាមេដឹកនាំបរទេសទីមួយ ជួបតទល់ផ្ទាល់នឹងលោកចូ បៃឌិន អំឡុងវិបត្តិកូវីដ-១៩នេះ។

នាយករដ្ឋមន្ត្រីជប៉ុន​ លោក ស៊ូហ្កា បានសន្យាថា ជប៉ុននឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ឱ្យប្រជាជន ចំនួន១២៦លាននាក់នៅត្រឹមខែមិថុនា ពោលគឺមុនពេលចាប់ផ្តើមព្រឹត្តិការណ៍ អូឡាំពិកនៅទីក្រុងតូក្យូ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី ២៣ ខែកក្កដា។

គួរបញ្ជាក់ថា ប្រទេសជប៉ុន បានចាក់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនចាប់តាំងពីខែកុម្ភៈ ជាមួយនឹងវ៉ាក់សាំងរបស់ Pfizer ដែលអភិវឌ្ឍជាមួយក្រុមហ៊ុន BioNTech។ គិតត្រឹមថ្ងៃទី១៥ ខែមីនានេះ ជប៉ុនបានចាក់វ៉ាក់សាំងដល់ប្រជាជនជាង ២៩ម៉ឺននាក់រួចមកហើយ សម្រាប់វ៉ាក់សាំងដូសទី១។ បុគ្គលិកសុខាភិបាល និងអ្នកដែលមានអាយុលើសពី៦៥ឆ្នាំ ស្ថិតក្នុងក្រុមអាទិភាពរបស់រដ្ឋាភិបាល។

ដោយឡែក​ទាក់ទិននឹងបញ្ហានេះដែរ​ អតីតអធិរាជ Akihito មានព្រះជន្ម ៨៧ វស្សា ក៏បានស្ថិតនៅក្នុងក្រុមដែលត្រូវទទួលបានវ៉ាក់សាំង ក្នុងដំណាក់កាលដំបូងដែរ។ ចំណែក​ព្រះចៅអធិរាជ Naruhito ដែលមានព្រះជន្ម ៦១ វស្សា នឹងត្រូវរង់ចាំការចាក់វ៉ាក់សាំងដំណាក់កាលក្រោយ៕ដោយ​៖ស​ តារា​

នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ទទួលវ៉ាក់សាំងរបស់ក្រមហ៊ុន Pfizerលេីកទីមួយ

...

រូបថត៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print