ខេត្តបន្ទាយមានជ័យ ៖ សិស្សសាលាចំនួនប្រមាណជា ២០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីរវេលាម៉ោយង៩និង៣០ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបូរី ។
ក្រោយមានករណីនេះកើតឡើង គេឃើញក្រុមគ្រូរ
ពេទ្យបានយករថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ៖ ប្រាប់ថាៈនៅវេលាម៉ោងប្រមាណ ៩និង៣០នាទី គឺមានសិស្សដួលសន្លប់ជាបន្តបន្ទាប់ នៅវិទ្យាល័យ ភ្នំធំ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូបាននៅក្នុងសាលា នាំគ្នាដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះបន្ទាន់។ លោកអភិបាលស្រុកបញ្ជាក់ថា ៖ មូលហេតុដែលបង្កឲ្យមានសិស្សសាលាដួលសន្លប់ជាបន្តបន្ទាប់នេះ ដោយនៅវលេាម៉ោង៩និង៣០ អាកាសធាតុមានការក្តៅខ្លាំងខ្យល់ចេញចូលមិនគ្រប់គ្រាន់ទេីបធ្វេីឲ្យសិស្សដែលកំពុងតែរៀន មានអាការៈថបដង្ហើមដួលសន្លប់តែម្តង។ ក្រោពីទទួលបានព័ត៌មានភ្លាមលោកក៏បានចុះទៅដល់ទីតាំងដេីម្បីបញ្ជូនសិស្សានុសិស្សទៅមន្ទីរពេទ្យ ដោយខ្លះបានដឹកតាមម៉ូតូទៅមន្ទីរពេទ្យ គ្កីនីកឯកជនមួយចំនួននៅក្បែរទីតាំងសាលារៀន និងបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីចំនួន៥នាក់ ។
រហូតមកទល់ម៉ោង១២ថ្ងៃត្រង់នេះ សិស្សដែលមានអាការៈដួលសន្លប់ទាំង២០នាក់នោះមានអាការៈធូស្បេីយ នឹងបានត្រលប់ទៅគេហដ្ឋានរៀងខ្លួនខ្លះហេីយដែរ នៅសល់មួយចំនួនពេទ្យកំពុងបន្តតាមដាន ហើយនិងអាចអនុញ្ញាតឲ្យចេញនៅរសៀលនេះផងដែរ ៕
វណ្ណា