ភ្នំពេញ, សេចក្តីប្រកាសព័ត៌មាន ខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអង្គចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ ១៩ ” និង កសាងភាពធន់របស់សង្គមជាតិ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជា ព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានកិត្តិយស សូមទូលថ្វាយ និងជម្រាបជូនសម្តេច អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរស ជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិមេត្តាជ្រាបថា ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ- ១៩ កាកបាទក្រហមកម្ពុជានឹងពុំមានការប្រារព្ធមិទ្ទិងថ្នាក់ជាតិ និងថ្នាក់សាខាដើម្បីអបអរខួបលើកទី ១៥៨ ទិវា ពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ នាពេលខាងមុខនេះឡើយ។
ទោះបីជាពុំមានការប្រារព្ធមិទ្ទិញថ្នាក់កណ្តាល ថ្នាក់សាខាក៏ដោយ ក៏កាកបាទក្រហមកម្ពុជា នៅតែបន្ត ស្វាគមន៍ការចូលរួមជាវិភាគទាន ពីសំណាក់សម្តេច អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដូចបានធ្វើកាលពីឆ្នាំ២០២០ កន្លងមក ទាំងនៅថ្នាក់កណ្តាល និងថ្នាក់សាខា។
កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែល តែងតែបានជួយឧបត្ថម្ភគាំទ្រ យ៉ាងពេញទំហឹង ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា កន្លងមក។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងគ្រាដ៏ លំបាកដែលយើងទាំងអស់គ្នាបាននិងកំពុងប្រឈមជាមួយជំងឺរាតត្បាតសកលកូវីដ -១៩ ពិតណាស់ សម្ដេច អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំង ក្នុងវិស័យរដ្ឋ និងវិស័យឯកជន នឹងបន្តឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា និងក្នុងស្មារតីនៃវប្បធម៌ចែករំលែកដល់ កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ -១៩ និងកសាង ភាពធន់របស់សង្គមជាតិ ដោយពុំមានការរើសអើងពូជសាសន៍ ជំនឿសាសនា និងប្រកាន់និន្នាការនយោបាយ ឡើយ៕
ដោយ, សិលា