រថយន្ត ម៉ាកស្តារិចដឹកថ្នាំពេទ្យលក់ បានឆេះសន្ធោរសន្ធៅនៅក្រុងសៀមរាប ដោយសារឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប បានអោយដឹងថា រថយន្តម៉ាកស្តារិច( Starex) ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Medibest បានឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនីនៅមុខតាប្លូមុខរថយន្ត នៅចំណុចផ្សារកណ្ដាល ខាងមុខឱសថស្ថានព្រះវិហារ។ 

ហេតុការណ៍ឆាបឆេះនេះ បានកើតឡើងនៅវេលាម៉ោង១៤នឹង០០ នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា មានករណីឆេះរថយន្តមួយគ្រឿងនៅចំនុចមុខឱសថស្ថានព្រះវិហារស្ថិតក្នុងក្រុមទី២ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដែលបើកបរដោយឈ្មោះ ជ្រែង វៃ ភេទប្រុស អាយុ ២៧ឆ្នាំស្រុកកំណើត ភូមិ ឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ខេត្តកំពត។

លោកបន្ថែមថា ការខូចខាតអស់រថយន្តចំនួន០១ម៉ាក Starex ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Y-5865 ជាកម្មសិទ្ធ ក្រុមហ៊ុនMedibest នៅភ្នំពេញ ថ្នាំពេទ្យ ប្រហែល២.០០០ដុល្លារ រថយន្តខូចខាតទាំងស្រុង ហើយរថយន្តនេះជាកម្មសិទ្ធ ក្រុមហ៊ុនMedibest នៅភ្នំពេញ។

លោកបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង។ 

មូលហេតុ នៃការឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅតាប្លូខាងមុខរថយន្ត៕

  

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print