ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ទៅតុលាការ ក្រោយឃាត់ខ្លួនក្រោមចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយដោយដំបងដែក)។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា ជនសង្ស័យទាំងពីរនាក់មាន!
១. ឈ្មោះ ព្រំ សុជាតិ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
២.ឈ្មោះ ខា សីហា ហៅ ទិត្យ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ដែលជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបាន លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង៣០ នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( វាយដោយដំបងដែក ) ។
លោកប្រធានការិយាល័យដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២១ នៅចំណុចមុខភោជនីយដ្ឋាន សាច់អាំងផ្សារលេី២ ដែលស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ជនសង្ស័យទាំង ០២នាក់ខាងលេីបានធ្វេីសកម្មភាព យកដំបងដែក និង ខ្សែក្រវ៉ាត់ក្បាលដែក វាយទៅលេីជនរងគ្រោះ ឈ្មោះ សយ វិស័យ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបណ្តាលឲ្យរងរបួស ត្រង់ក្បាលផ្នែកខាងស្តាំ ដេរចំនួន ០៣ ថ្នេរ ត្រង់ក្បាលខាងឆ្វេង ដេរចំនួន ០៤ ថ្នេរ រយះចុងចិញ្ចេីមស្តាំ ដេរចំនួន ០៤ ថ្នេរ និង ហេីមប៉ោងភ្នែកខាងស្តាំ ។
ក្រោយពេលកើតហេតុជនសង្ស័យបានព្យាយាមគេចខ្លួន តែក្រោយមកត្រូវបានសមត្ថកិច្ចជំនាញចុះស្រាវជ្រាវរហូតឈានឃាត់ខ្លួនបាន និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា