ភ្នំពេញ, ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងទៅ បានចេញសេចក្តីសម្រេច ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីវិធានសុវត្ថិភាពផ្នែកសុខាភិបាលទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេច ត្រូវបានដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីវិធានសុវត្ថិភាពផ្នែកសុខាភិបាល ទាក់ទងនឹង ការគ្រប់គ្រងនិងការចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលជាឧបសម្ព័ន្ធនៃសេចក្តីសម្រេច នេះ ។
សេចក្តីសម្រេចទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ខុទ្ទកាល័យ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គាធិការ ក្រសួងសុខាភិបាល គ្រប់ប្រធាននាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ត្រូវអនុវត្តសេចក្តី សម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ៕
...
ដោយ, សិលា