ភ្នំពេញ៖ បណ្ណាគារ IBC ជិតស្តុបដេអិន សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ ត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ក្រោយមានអ្នកជំងឺ កូវីដ-១៩ ចូលទៅទីនោះ។
លោក ហួរ ហួត នាយករដ្ឋបាលសាលាខណ្ឌទួលគោក ថ្លែងប្រាប់សារព័ត៌មាន ថា, អ្នកពាក់ព័ន្ធ ត្រូវបានយកសំណាក ដើម្បីធ្វើតេស្ត និង ធ្វើចត្តាឡីស័ក ទាំងអស់ ។
លោកបន្តថា, ដោយឡែក ទីតាំងលក់ភេសជ្ជៈមួយទៀត យីហោ ឡូវ ស៊ីអេង នៅផ្ទះលេខ៥៣A0 ផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ក៏ត្រូវបានបិទជាបណ្តោះអាសន្ន ផងដែរ។
សូមបញ្ជាក់ថា, រហូតដល់ម៉ោង ១២និង០០ ថ្ងៃទី១៨ មីនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៦នាក់ (ឆ្លងសហគមន៌ ៣៥នាក់ និង១នាក់ក្រៅពីសហគមន៍) និងមានជាសះស្បេីយ ៥៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៥៤១នាក់ ចំនួនសំរាកពេទ្យ ៦៤០នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៨៩៨នាក់ និង ស្លាប់សរុប ១នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 611884 ស្មេីនឹង 36421 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh៕
ដោយ, សុខ ខេមរា