ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ធំ ​មួយប្រ៉ាវ​អភិបាលខេត្ត​កំពត​​​​កោះហៅ ​ឧកញ៉ា សូ ងួន និង​គ្រួសារ​កងទ័ព​មក​ដោះស្រាយ​ដោយ​សន្តិវិធី

ចែករំលែក៖

ខេត្តកំ​ពត ៖ កាលពី​ថ្ងៃទី​១៤ និង​១៥ ខែមីនា ​កន្លង​ទៅ​ថ្មីៗ​នេះ មានការ​ប៉ះទង្គិច​គ្នា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មួយ​ប្រ៉ា​វ រវាងក្រុម​ឆ្មាំ​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​លោក ឧកញ៉ា សូ ងួន រាប់រយ​នាក់ ជាមួយ​នឹង​ក្រុម​គ្រួសារ​កង​ទ័ព​សមាហរណកម្ម​ការពា​រកោះ​ឆ្នេរ​រាប់រយ​នាក់​ដែរ ។ ​ទីតាំង​ដី​ទំនាស់​ស្ថិត​ក្នុង​ភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។

​ក្រោយ​កិច្ចប្រជុំ​ទល់មុខ​គ្នា រវាភាគី​ទាំងសងខាង ដោយមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរជំនាញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ពិភាក្សា រក​ដំណោះស្រាយ លើ​ករណី​ទំនាស់​ដីធ្លី ក្រុមហ៊ុន វើ​ល​ទ្រី​ស្តារ ​របស់លោក​ឧកញ៉ា ​សូ ងួន ជាមួយ​គ្រួសារ​កងទ័ព​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ ​មាន​ទីតាំង​ដី ស្ថិតក្នុង​ភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​សំណូមពរ​ឲ្យ​អនុវត្តតាម​វិធានការ​បី​ចំណុច ​៖
ទី​១- សូម​ក្រុមហ៊ុន​អនុវត្ត​សកម្មភាព ​នៅក្នុង​ដី​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​រួច ​ហើយ​មិន​មាន​ទំនាស់ ចំណែក​ដី​នៅក្រៅ​ការចុះបញ្ជី សូម​ក្រុមហ៊ុន​រក្សាទុក នឹង​ផ្អាក​សកម្មភាព​ដើម្បី​រក​ដំណោះស្រាយ​បន្ត​នៅ​លើ​ទីតាំង​ដី​ជាក់ស្ដែង​បន្ថែមទៀត​។
​ទី ២- សូម​ឲ្យ​ក្រុមការងារ​បន្ត​ការចុះ​សិក្សា​ទីតាំង​ដី​ឲ្យ​ច្បាស់លាស់ ​តាម ស​.​ជ​.​ណ របស់​រាជ​រដ្ឋាភិបាល ដែល​បានសម្រេច​ជូន​គ្រួសារ​កងទ័ព ដែល​បាន​ដាក់​ពាក្យស្នើសុំ​កន្លងមក ​យកទៅ​ជូន​រាជ​រដ្ឋាភិបាល​។ ហើយ​ក្រុមការងារ​ក៏ត្រូវ​រៀបចំ​ឯកសារ ​តាម​ការ​លើកឡើង​រប​ស់​តំណាង​ក្រសួងកសិកម្ម ​ដាក់​ស្នើ​ជូន​ទៅ​ក្រសួងកសិកម្ម ដើម្បី​សម្រេច​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ចប់​ជូន​គ្រួសារ​កកងទ័។
​និង​ទី​៣- អភិបាលខេត្ត​សូម​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា សូ ងួន និង​គ្រួសារ​កងទ័ព រួមគ្នា​ដោះស្រាយ ដោយ​សន្តិវិធី​តាម​លក្ខណៈ ផ្លូវច្បាប់ ពិសេស​មិនត្រូវ​បង្ក​ទំនាស់​រហូត​ផ្ទុះ​អំពើ​ហិង្សា​ជាដាច់ខាត ដែល​នាំឱ្យ​ប្រឈម​នឹង​ការទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។

តាម​ការអះអាង​ពី​តំណាង​គ្រួសារ​យោធិន​ថា​ដីធ្លី​ដែល​រាជរដ្ឋាភិបាល​ធ្វើ​ប្រទានកម្ម​ជូន​គ្រួសារ​កម្លាំង​ទ័ព​សមាហរណកម្ម ការពារ​កោះ​ឆ្នេរ​ស្ថិតក្នុង​ឃុំ​ត្រពាំង​ភ្លាំង សរុប​ប្រមាណ​ជាង​១០០០​ហិច​តា ។ ប៉ុន្តែ​សុំ​កាន់កាប់​ជាក់ស្ដែង ​តែ​ប្រមាណ​៧៤០​ហិកតា​ទេ ​ក្នុងនោះ ​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​មួយ​ចំនួន ខណៈដែល​ដី​ប្រមាណ​៤៧៨​ហិច​តា ​នៅមាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​សូ ងួន រហូតមកដល់​សព្វថ្ងៃ​។
កន្លងទៅសន្តិសុខក្រុមហ៊ុន សូ ងួន បានចាប់ប្រជាពលរដ្ឋវាយខ្នោះ និងរុះរើផ្ទះ៕

...

ប្រភព: BTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print