រថយន្តកុងតឺន័របុករថយន្ត ម៉ាស្ដា ពីក្រោយរងការខូចខាតយ៉ាងដំណាំសំណាងល្អគ្មានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបនៅខាងមុខពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំសំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧នឹង៥០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ក្បែរផ្សារជម្ពូវ័នក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ម៉ាស្ដា ពណ៌ ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 2AN-0439 បើកបរដោយបុរសម្នាក់រួមដំណើរនឹងស្រ្ដី២នាក់ទៀតអង្គុយនៅខាងក្រោយ ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់មុខផ្សារជម្ពូវ័ន ស្រាប់តែមានរថយន្ត កុងតឺន័រមួយគ្រឿង ពណ៌ ស ពាក់ ស្លាកលេខ ភ្នំពេញ 3C-2454 បើកបរដោយបុរសម្នាក់ធ្វើដំណើរ ទិសដៅពីលិចទៅកើត ស្របគ្នាមកពីខាងក្រោយ ដោយសារម្ចាស់បើកបរល្បឿនលឿនជ្រុលចាប់ហ្វ្រ័ង មិនជាប់ ក៏ជ្រុលទៅបុករថយន្តនៅខាងមុខពេញទំហឹងបណ្ដាលធ្វើឲ្យខូចខាតយ៉ាងដំណំ ហើយអ្នកបើករថយន្តបង្កមិនឈប់ដោះស្រាយបែរជាបើករត់គេចដល់ចំណុចផ្លូវជាតិលេខ ៣ទើបសមត្ថកិច្ចស្ទាក់ចាប់បាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅកាន់ជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕ដោយ៖ផេង ភាព

...

      

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print