ថាគុកៗមែន! ប្រើប្រាស់និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងដីកាបង្គាប់ឲ្យឃុំខ្លួនលេខ២៧៨ ឃ.ខ/២១ និងលេខ២៨០ ឃ.ខ/២១ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១  ដែលចេញដោយលោក កូច ស៊ុនមុិញ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ អមដោយលោក សាគុណ ស៊ុនថង ជាក្រឡាបញ្ជី បានបង្គាប់ឲ្យ ភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ មិន មន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងឈ្មោះ ហេង ឆាន ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាប់ចោទពីបទៈ កាន់កាប់ឬដឹកអាវុធដោយគ្មានការអនុញ្ញាត ទៅមន្ទីរឃុំឃាំងខេត្តពោធិ៍សាត់ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ។ ជាមួយនិងបានបញ្ជាឲ្យប្រធានមន្ទីរឃុំឃាំងខេត្តពោធិ៍សាត់ នៃក្រសួងមហាផ្ទៃទទួលជននេះ និងឃុំឃាំងជនទាំង២នាក់នេះ រហូតទាល់តែបានទទួលការឲ្យដំណឹងអំពីដីកាសម្រេចថ្មី និង ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់ ។

 គួររំលឹកថា ជនសង្ស័យទាំង២នាក់ត្រូវបានចៅក្រមចេញដីកាឃុំខ្លួននេះ ត្រូវមន្រ្តីបរិស្ថានឃាត់ចាប់ខ្លួនកាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅ ត្រង់ចំណុចអូរទរទា ស្ថិតនៅភូមិស្ទឹងរាំងខ្វាវ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយបានយកមកប្រគល់ឲ្យមន្រ្តីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការបន្ត ។

 លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនរួមទាំងអាវុធម៉ាក អឹម១៦(១ដើម)បង់១ មានគ្រាប់ចំនួន២០គ្រាប់ និងអាវុធម៉ាក អាកាស្វាយបត់(១ដើម)បង់១ មានគ្រាប់ចំនួន៣២គ្រាប់ ៕

   

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print