កូរ៉េខាងជើង ប្រកាសកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយម៉ាឡេស៊ី

ចែករំលែក៖

នៅថ្ងៃទី១៩ ខែមីនា កូរ៉េខាងជើងបានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការបរទេស ជាមួយប្រទេសម៉ាឡេស៊ី ដោយសារតែករណីបញ្ជូនពលរដ្ឋកូរ៉េខាងជើងទៅកាន់សហរដ្ឋអាមេរិក ។

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ថា បានកាត់ផ្តាច់រាល់ទំនាក់ទំនងជាមួយប្រទេសម៉ាឡេស៊ី ដោយសារតែប្រទេសនេះបានបញ្ជូនពលរដ្ឋកូរ៉េខាងជើងទៅកាន់អាមេរិក។
តាមសារព័ត៌មានKCNA របស់កូរ៉េខាងជើងបានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានសម្រេចប្រឆាំងនិឹងសកម្មភាពរបស់តុលាការម៉ាឡេស៊ី ដែលបានសម្រេចបញ្ជូនពលរដ្ឋកូរ៉េខាងជើងទៅកាន់អាមេរិកដើម្បីកាត់ទោសពាក់ព័ន្ធករណីលាងលុយ ។
សកម្មភាពខាងលើកើតឡើងក្រោយពេលដែលកាលពីដើមខែ មីនាកន្លងមក តុលាការម៉ាឡេស៊ីចេញសេចក្តីសម្រេចធ្វើបត្យាប័នពលរដ្ឋកូរ៉េខាងជើង លោក Mun Chol Myong ដែលរស់នៅម៉ាឡេស៊ី១០ឆ្នាំកន្លងមក ត្រូវបានចាប់ខ្លួនកាលពីខែឧសភាឆ្នាំ២០១៩ ដោយចោទប្រកាន់ពីបទលាងលុយ។
សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា អ្នកជំនួញកូរ៉េខាងជើង បានធ្វើសកម្មភាពពាណិជ្ជកម្មស្របច្បាប់ ។ កូរ៉េខាងជើងបានព្រមានថារដ្ឋាភិបាលម៉ាឡេស៊ីនឹងត្រូវទទួលខុសត្រូវដែលបានបង្កឲ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ កូរ៉េខាងជើង ក៏បានព្រមានដល់អាមេរិក និឹងទទួលនូវលទ្ធផលអាក្រក់ចំពោះសកម្មភាពរបស់ខ្លួន៕

...

ដោយ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print