ភ្នំពេញ, នៅព្រឹកថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរមកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។ ដំណើរការជួសជុលកែលម្អរនេះគ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈអោយបានល្អរួមទាំងសួនច្បារ ជាពិសេសសូមចូលរួមថែរក្សាស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្រនៃព្រះរាជាណាចកក្រកម្ពុជាយើងអោយបានស្ថិតនៅល្អគង់វង្សយូរអង្វែង៕
...
ដោយ, សុខ ខេមរា