មន្ទីរសាធារណការនិងដឹកជញ្ជូននរាជធានីភ្នំពេញបានរៀបចំការប្រឡងយកប័ណ្ណបេីកបរបន្ថែមរៀងរាល់ថ្ងៃសៅរ៍

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានទទួលសិស្សចុះឈ្មោះប្រឡងយកប័ណ្ណបេីកបរសរុបចំនួន ៤៥០នាក់ ក្នុងនោះប្រឡងជាប់ចំនួន ២៨០នាក់ ស្មើ ៧៧% ប្រឡងធា្លក់ចំនួន ៨២នាក់ ស្មើ ២៣% និងអវត្តមានចំនួន ៨៨នាក់។

សម្រាប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ សិស្សចុះឈ្មោះប្រឡងចំនួន ៥៣១នាក់ ប្រឡងជាប់ចំនួន ៣៣២នាក់ ស្មើ ៧១% ប្រឡងធា្លក់ចំនួន ១៣៣នាក់ ស្មើ ២៩% និងអវត្តមានចំនួន ៦៦នាក់។

ដេីម្បីជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេល មន្ទីរសាធារណការនិងដឹកជញ្ជូននរាជធានីភ្នំពេញ បានរៀបចំការប្រឡងយកប័ណ្ណបេីកបរបន្ថែមរៀងរាល់ថ្ងៃសៅរ៍៕

12800198_537341779779912_4530126058103488140_n

12801501_537341793113244_278403847348027534_n

12439382_537341816446575_2840659292129547907_n

12801097_537341836446573_4796625881470725492_n

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print