រញ្ជួយដីកម្រិត​7,9​រិតទ័រ នៅភាគខាងលិចឥណ្ឌូនេស៊ីុ

ចែករំលែក៖

នៅព្រលប់ថ្ងៃទី​២ខែមីនា មានករណីរញ្ជួយដីគម្រិត​៧,៩រិតទ័រនៅភាគពាយ័ព្យនៃកោះសូម៉ាត្រ​ាប្រទេសឥណ្ឌូនេស៊ីុ ធ្វើឲ្យមន្ត្រីក្នុងតំបន់ប្រកាសអាសន្នពីរលកយ័ក្សស៊ូណាមិ។

ក្រុមធរណីមាត្រអាមេរិក USGS បានបញ្ជាក់ថា ការរញ្ជួយដីគម្រិត​៧,៩រិតទ័រស្ថិតនៅភាគពាយ័ព្យនៃកោះសូម៉ាត្រា នៅវេលាម៉ោង ១៩និង​៤៩នាទីយបថ្ងៃទី​២ខែមីនា ក្នុងជម្រៅ​​១០គីឡូម៉េត្រនៅក្រោមដី។

មកទល់ពេលនេះមិនទាន់មានរបាយការស្តីពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតនៅឡើយ។ សារព័ត៌មាន​AFP បានផ្សាយថា​អង្គការតាមដាក់ការរញ្ជួយដីឥណ្ឌូនេស៊ីុ BMKG បានឲ្យដឹងថា រញ្ជួយដីគម្រិត​៧,៨រិចទ័រធ្វើឲ្យមន្ត្រីនៅក្នុងតំបន់ប្រកាសអាសន្នពីរលកយ័ក្សស៊ូណាមិនៅតំបន់ភាគខាងលិចកោះស៊ូម៉ាត្រា និង Aceh ។

មន្ត្រីអូស្ត្រាលីក៏បានប្រកាសអាសន្នពីរលកយ័ក្សស៊ូណាមិផងដែរនៅកោះ Cocos និងChristmas ។សារព័ត៌មាន AFP បានផ្សាយថា ពលរដ្ឋរស់នៅតំបន់​Padang មានការភ័យខ្លាច​យ៉ាងខ្លាំងរត់ចេញពីផ្ទះទៅកាន់តំបន់ខ្ពស់ខ្លាចរលកយ័ក្សស៊ូណាមិ។ ចរាចរណ៍​ក៏បានផ្អាកនៅលើដងផ្លូវមួយចំនួននៅតាមឆ្នេរសមុទ្រ។

...

ប៉ុន្តែនៅលើគេហទំព័ររបស់​USGS បានផ្សាយថា រញ្ជួយដីខាងលើមិនអាចបង្ករឲ្យមានការខូចខាតទ្រព្យសម្បត្តិ​និងអាយុជីវិត ក៏ដូចជាសំណងផ្សេងៗនៅក្នុងតំបន់។​ការរញ្ជួយដីកាលពីឆ្នាំ​2004 ក៏បានកើតឡើងនៅក្នុងតំបន់ខាងលើ បណ្តាលឲ្យមនុស្សស្លាប់រាប់មឺុននាក់។ ទាំងនោះហើយបានធ្វើឲ្យពលរដ្ឋនៅក្នុងតំបន់មានការភ័យខ្លាច នៅពេលមានការរញ្ជួយដីកើតឡើង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print