បុរសម្នាក់ត្រូវបានឃាត់ខ្លួនករណីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយសាររក្សាទុកនិងប្រើប្រាស់គឿងញៀននៅចំណុចផ្ទះមួយកន្លែងក្នុងក្រុងបានលុង។

ករណីរបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ត្រង់ចំណុផ្ទះលោកយ៉េបភ័ត្រា ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ការឃាត់ខ្លួនជនសង្ស័យនោះមានឈ្មោះយ៉េប ភ័ត្តា ភេទប្រុស អាយុ៣០ឆ្នាំជនជាតិឥស្លាមមុខរបរមិនពិតប្រាកដមានទីលំនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិិរី។ ហើយពេលបង្ក្រាបនេះសមត្ថកិច្ចក៍បានដកហូតបាននូវម្សៅក្រាមពណ៍ស សង្ស័យថាជាសារហេតុញៀនចំនួន០៤កញ្ចប់ធំ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិិិិច្ចកំពុងឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលឡាបានសៀក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការទៅតាមផ្លូវច្បាប់៕

20160302180842

20160302180842 (1)

20160302180843

20160302180843 (1)

20160302180841

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print