ឃាត់ខ្លួន​មេមេខ្យល់​នាំ​ពលករ​ឆ្លង​ដែន​ទៅថៃខុសច្បាប់​ម្នាក់​ និង​ពលករ​១៦​នាក់​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​ ៖​ ជនសង្ស័យ​ជា​មេ​ខ្យល់នាំពលករទៅប្រទេសថៃម្នាក់​ក្នុងចំណោម២នាក់ និង​ពលករ​ចំនួន​១៦​នាក់​ ក្នុង​នោះ​មាន​កុមារ​០១​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​និង​យោធា​ ឃាត់ខ្លួន​។ការឃាត់ខ្លួនមេខ្យល់និងពលករទាំងនេះប្រព្រឹត្តទៅនៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ចម្ការ​ស្វាយចន្ទី​ខាងកើត​ផ្លូវជាតិ​លេខ​៥៨​ ចម្ងាយ​ប្រហែល​៥០០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ចក់​ពួក​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ខណ:ឆ្លងដែនទៅកាន់ប្រទេសថៃ។​
អធិការ​នគរបាល​ស្រុក​ស្វាយចេក​ ​លោក​វរសេនីយ៍ឯក​ ជា​ ស្លូញ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​មេមេខ្យល់​មាន​ចំនួន​០២​នាក់​ មាន​ម្នាក់​ ឈ្មោះ​ ពឺ​ន​ ពេ​ត​ អាយុ​ ៣៨​ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ល្បើក​ស្វាយ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ បាន​រត់គេច​ខ្លួន​បាត់​ពេល​ជួប​សមត្ថកិច្ច​ ពេល​នាំ​សមតសមត្ថកិច្ចតាមស្វែងរក​ចាប់ខ្លួនបក្ខពួកម្នាក់​ទៀត​ ជា​អ្នក​ដឹក​ជញ្ជូន​ពលករ​តាម​គោ​យន្ត​កន្ត្រៃ​។បក្ខពួកម្នាក់នេះឈ្មោះ​ តេ​ង​ តុញ​ ភេទ​ប្រុស​អាយុ​ ២៤​ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ល្បើក​ស្វាយ​ឃុំ​ស្វាយចេក​ស្រុក​ស្វាយចេក​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​និង​រឹបអូសវត្ថុ​តាង​រួម​មាន​គោ​យន្ត​កន្ត្រៃ​០១​គ្រឿង​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ពលករ​ទាំង​១៦​នាក់​ ស្រី​ចំនួន​០៦​នាក់​និង​កុមារ​០១​នាក់​ ក្នុង​នោះ​មក​ពី​ភូមិ​ថ្មពួក​ឃុំ​ថ្មពួក​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ចំនួន​ ០៣​នាក់​,​មក​ពី​ភូមិ​ក្រសាំង​ឃុំ​បុ​ស្បូវ​ ស្រុក​សំរោង​ ខេត្តឧត្តរមានជ័យ​ចំនួន​០៧​នាក់​,​មក​ពី​ភូមិ​ព្រៃ​ទទឹង​ឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូ​រី​ខេត្តបន្ទាយមានជ័យ​ចំនួន​០១​នាក់​,​ មក​ពី​ភូមិ​ថ្មី​ឃុំ​ព្រៃ​ខ្នេ​ស​ស្រុក​មេ​សាង​ខេត្តព្រៃវែង​ចំនួន​០៥​នាក់​។
ពួកគាត់ឲ្យដឹងថា ពលករ​ទាំងនេះម្នាក់​ៗៗៗៗត្រូវបង់លុយឲ្យមេខ្យល់តម្លៃ​៤.០០០​បាត​ នៅពេលណាទៅ​ដល់​កន្លែងធ្វើការ​នៅ​ប្រទេស​ថៃ​ ។​
មកដល់ពេលនេះមេខ្យល់​និង​ពលករ​ បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ ដើម្បី​សួរនាំ​និងចាត់ការតាមច្បាប់ ៕​

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print