គួរឲ្យអាសូរណាស់! ឪពុកទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ស្រាប់​តែ​ថ្ងៃនេះកូនស្រីមានអាការៈ ក្អួតផង ចុកពោះផង (Video)

ចែករំលែក៖

ភ្នំពេញ៖ បើ​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខណ្ឌទួលគោក​ នៅព្រឹក​ថ្ងៃសៅរ៍​ទី​២០​ ខែមីនា​ ឆ្នាំ​២០២១​ បានបញ្ជាក់ថា​ ខណៈឪពុកទើបទទួលមរណភាពម្សិលមិញ ដោយសារជំងឺកូវីដ១៩ ដ៏កាចសាហាវ​។ ស្រាប់​តែ​នៅថ្ងៃនេះកូនស្រី​ ដែលម្នាក់កំពុងធ្វើចត្តាឡីស័កនៅផ្ទះ​ មានអាការៈ ក្អួតផង ចុកពោះផង មេីលទៅគួរឲ្យសង្វេគ​ និងអាណិតអាសូរខ្លាំងណាស់។

សូមរម្លឹកថា ឪពុករបស់ក្មេងស្រីខាងលើមានឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ចំណែកនៅថ្ងៃទី២០​ ខែមីនា​នេះវិញ ក្រុមគ្រូពេទ្យបានមកទទួលកូនស្រី សពលោក គឹម ឃីស៊ុន (ទទួលមរណភាពម្សិលមិញ) ដោយសារមានអាការៈ ក្អួតផង ចុកពោះផង ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ទៅព្យាបាលនៅមន្ទីរពេទ្យបន្ត ។

សូមជម្រាបថា​ បច្ចុប្បន្ននេះ​ស្ថានការណ៍វិវត្តន៍ថ្មីនៃ ជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងក៏ដូចជា​នៅទូទាំងសកលលោកកំពុងរាលត្បាតខ្លាំង ដូច្នេះ​សូមឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ត្រូវ​ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ ការពារ និង ៣ កុំ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ក្នុងព្រឹត្តិការណ៍ ២០កុម្ភះ៕ដោយ​៖ស​ តារា

https://youtu.be/xcLHnP0jtE4

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print