ភ្នំពេញ៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ខណៈឪពុកទើបទទួលមរណភាពម្សិលមិញ ដោយសារជំងឺកូវីដ១៩ ដ៏កាចសាហាវ។ ស្រាប់តែនៅថ្ងៃនេះកូនស្រី ដែលម្នាក់កំពុងធ្វើចត្តាឡីស័កនៅផ្ទះ មានអាការៈ ក្អួតផង ចុកពោះផង មេីលទៅគួរឲ្យសង្វេគ និងអាណិតអាសូរខ្លាំងណាស់។
សូមរម្លឹកថា ឪពុករបស់ក្មេងស្រីខាងលើមានឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ចំណែកនៅថ្ងៃទី២០ ខែមីនានេះវិញ ក្រុមគ្រូពេទ្យបានមកទទួលកូនស្រី សពលោក គឹម ឃីស៊ុន (ទទួលមរណភាពម្សិលមិញ) ដោយសារមានអាការៈ ក្អួតផង ចុកពោះផង ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ទៅព្យាបាលនៅមន្ទីរពេទ្យបន្ត ។
សូមជម្រាបថា បច្ចុប្បន្ននេះស្ថានការណ៍វិវត្តន៍ថ្មីនៃ ជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងក៏ដូចជានៅទូទាំងសកលលោកកំពុងរាលត្បាតខ្លាំង ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ត្រូវខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ ការពារ និង ៣ កុំ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ក្នុងព្រឹត្តិការណ៍ ២០កុម្ភះ៕ដោយ៖ស តារា
https://youtu.be/xcLHnP0jtE4