ល្ងាចនេះ ! អាជ្ញាធរចុះបិទមន្ទីរសម្រាកព្យាបាល «៧៧៧» ក្នុងក្រុងសៀមរាប ក្រោយសង្ស័យពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប  បានចុះទៅបិទមន្ទីរសម្រាកព្យាបាល «៧៧៧» ក្នុងក្រុងសៀមរាប  ក្រោយពីសង្ស័យជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩។

បើយោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា អាជ្ញាធរបានរកឃើញបុរសម្នាក់ដែលសង្ស័យកើតជំងឺកូវីដ១៩នោះ បានចូលទៅក្នុងមន្ទីរសម្រាកព្យាបាល។ បច្ចុប្បន្នអាជ្ញាធរបានយកបុរសរូបនោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យសុខភាព។

ដោយឡែកមន្ទីរសម្រាកព្យាបាលត្រូវបិទទ្វារបណ្តោះអាសន្នសិន។ អ្នកជំងឺ គ្រូពេទ្យ និងបុគ្គលិកបម្រើការងារនៅក្នុងមន្ទីរសម្រាកព្យាបាលត្រូវហាមឃាត់មិនឱ្យចេញពីមន្ទីរសម្រាកព្យាបាលនេះផងដែរ។

ជាមួយគ្នានេះក្រុមគ្រូពេទ្យបានចុះយកសំណាកពីអ្នកពាក់ព័ន្ធនៅក្នុងមន្ទីរសម្រាកព្យាបាលនេះផងដែរ។
សូមបញ្ជាក់ថា, អាជ្ញាធរខេត្តសៀមរាប បានយកចិត្តទុកដាក់ក្នុងការ អនុវត្តតាមវិធានសុខាភិបាល រៀបចំការពិនិត្យ វាស់កំដៅតាមព្រំប្រទល់ខេត្តជាប់គ្នាដែលមានប្រជាពលរដ្ឋឆ្លងកាត់ ដើម្បីសុវត្ថិភាព សុខភាព ជូនប្រជាពលរដ្ឋ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print