ខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អនុប្រធាននាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ មានចិត្តសន្តោសជួយសម្រាលការលំបាកដល់កម្មករ កម្មការី អ្នកជួលបន្ទប់ស្នាក់នៅ មិនយកប្រាក់ចំនួន ៣ខែពីថ្លៃឈ្មួល ខណ:កូវីដ-១៩ វាយលុក ក្នុងព្រឹត្តិការណ៍ ២០កុម្ភ: ត្រូវបានផ្អាកការងារ និងកង្វះខាតថវិកា។
លោកបានសរសេរក្នុង facebook របស់លោកក្នុងន័យ ចិត្តសប្បុរសថា, “ទឹកចូលច្រមុះដូចតែគ្នា”
-ឮលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្តថា, នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មិនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ 🥰
-គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរលាយឆាប់ៗ ។ អរគុណស្ថាបនិក ២០ កុម្ភៈ 🙏
-បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន) 🥰❤️។
នេះជាទឹកចិត្តមន្ត្រីដ៏គំរូ១រូប បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងស្ថានភាព ក្នុងសម័យកូវីដ-១៩ ជួយដល់អ្នកជួលបន្ទប់ អត់ថ្លៃឈ្នួល ៣ខែ ហើយក៏ជាកុសលផលបុណ្យផងដែរ៕
ដោយ, សិលា