យន្តហោះប៊ូអុីង៧៣ របស់ក្រុមហ៊ុនអាកាសចរណ៍ Trigana Air របស់ឥណ្ឌូនេស៊ីបានជ្រុលចេញពីផ្លូវធ្លាក់ចូលវាលស្រែ ពេលចុះចតនៅអាកាសយានដ្ឋានទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី។
សារព័ត៌មានRT បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី២០ ខែមីនា ។ តាមរូបភាពវីដេអូនៅកន្លែងកើតហេតុបានឲ្យដឹងថា យន្តហោះដឹកទំនិញធុនធំរបស់ក្រុមហ៊ុន Trigana Air បានចុះចតមិនរលូន នៅអាកាសយានដ្ឋាន Halim Perdanakusu ក្នុងទីក្រុងចាការតា បណ្តាលឲ្យជ្រុលធ្លាក់ចូលវាលស្រែ។
សារព័ត៌មាន Kompas បានដកស្រង់សម្តីអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ ឥណ្ឌូនេស៊ីបានឲ្យដឹងថា មិនមានអ្នកណាម្នាក់ស្លាប់ឬរងរបួសនោះឡើយ។ មកទល់ពេលនេះមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើមិនទាន់ប្រកាសនៅឡើយទេ។
ជើងហោះហើរខាងលើ ចេញពីអាកាសយានដ្ឋាន Halim Perdanakusuma ទៅកាន់អាកាសយានដ្ឋាន Soekarno Hatta ក្នុងរដ្ឋធានីចាការតា។ ប៉ុន្តែត្រូវចុះចតនៅក្នុងអាកាសយានដ្ឋាន Halim Perdanakusu ក្នុងរដ្ឋធានីចាការតាដូចគ្នា ៕
រូបភាព៖ Breakingavnews