យុវជនទំនើង២ក្រុមផឹកស៊ីក្បែរគ្នាហើយលែបខាយដាក់គ្នារឿងមិត្តស្រីបង្កជាហិង្សាដេញវាយគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនទំនើង២ក្រុមផឹកស៊ីក្បែរគ្នា ហើយនិយាយលែបខាយដាក់គ្នារឿងមិត្តស្រីបង្កជាហិង្សាដេញវាយគ្នាត្រូវកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនបានចំនួន១៣នាក់កាលពីវេលាម៉ោង២០និង៤០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចខាងលិចរណ្តៅតាកៅស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានឱ្យដឹងថា យុវជនទំនើងដែលដេញវាយគ្នាទៅវិញទៅមកនេះមានចំនួន១៣នាក់គឺ ទី១-ឈ្មោះ ផយ ថាន់ណាក់ ភេទប្រុស អាយុ២១ឆ្នាំ(ហិង្សាដោយចេតនា),ទី២-ឈ្មោះនី សុភក្រ័ភេទប្រុស អាយុ២៨ឆ្នាំ(ហិង្សាដោយចេតនា), ទី៣-ឈ្មោះយ៉េន វ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ(ហិង្សាដោយចេតនា), ទី៤-ឈ្មោះភេទ ភារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ(ហិង្សាដោយចេតនា), ទី៥-ឈ្មោះលន់ សុខឡា ភេទប្រុស អាយុ២០ឆ្នាំ(ហិង្សាដោយចេតនា), ទី៦-ឈ្មោះដេត ដារដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ(ហិង្សាដោយចេតនា), ទី៧-ឈ្មោះចាប សំអឿន ភេទប្រុស អាយុ២២ឆ្នាំ(សមគំនិតប្រព្រឹត្តហិង្សាដោយចេតនា), ទី៨-ឈ្មោះចាប សុខអេង ភេទប្រុស អាយុ២១ឆ្នាំ(សមគំនិតប្រព្រិឹត្តហិង្សាដោយចេតនា), ទី៩-ឈ្មោះយ៉េន វាំង ភេទប្រុសអាយុ១៧ឆ្នាំ(សមគំនិតប្រព្រិឹត្តហិង្សាដោយចេតនា), ទី១០-ឈ្មោះជាន ឆារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ(សមគំនិតប្រព្រិឹត្តហិង្សាដោយចេតនា), ទី១១-ឈ្មោះឌឹម សុខចន ភេទប្រុស អាយុ២៨ឆ្នាំ(សមគំនិតប្រព្រិឹត្តហិង្សាដោយចេតនា), ទី១២-ឈ្មោះអាន ប៊ុនឡាំង ភេទប្រុសអាយុ១៧ឆ្នាំ(សមគំនិតប្រព្រិឹត្តហិង្សាដោយចេតនា), ទី១៣-ឈ្មោះទុង ធារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ(សមគំនិតប្រព្រិឹត្តហិង្សាដោយចេតនា) មុខរបរជនសង្ស័យទាំង១៣នាក់ធ្វើជាតៃកុងAXនិងស្នាក់នៅកន្លែងរណ្តៅដីតាកៅ ស្ថិតនៅភូមិកប់ស្រូវធំ, សង្កាត់គោករកា, ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកភាគីខាងជាងម៉ាស៊ីនត្រជាក់ទាំង៤នាក់ មិនស្គាល់ឈ្មោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នឹងប្រជាការពារឃាត់យកទៅសួរនាំ។
តាមប្រភពព័ត៌មានពីភាគីម្ខាងជាជាងជួសជុលម៉ាស៊ីនត្រជាក់បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុកូនជាងរបស់គាត់មានគ្នា៤នាក់បានចេញពីកន្លែងធ្វើការនាំគ្នាទៅផឹកស៊ីនៅកន្លែងរណ្ដៅដីកើតហេតុខាងលើ ចំណែកមួយក្រុម ទៀតមានគ្នាប្រមាណ១០នាក់ មានស្រីមានប្រុសបាននៅអង្គុយផឹកក្បែរគ្នានោះដែរ ខណៈកំពុងផឹកស៊ីស្រាប់តែកូនជាងរបស់គាត់ម្នាក់ក្នុងចំណោម៤នាក់បានដើរទៅបត់ជើងតូចហើយបានជួបជាមួយមិត្តភក្តិស្រីរបស់ភាគីម្ខាងទៀតទៅបត់ជើងដែរក៏បាននិយាយលែបខាយពាក្យសម្តីធ្វើឲ្យភាគីម្ខាងទៀតបាននាំគ្នាវាយទៅលើកូនជាងរបស់គាត់រងរបួសធ្ងន់ ទោះបីជាហៅមិត្តភក្ដិឲ្យជួយក៏ដោយ។ បច្ចុប្បន្នក្មេងទំនើងទាំង២ក្រុមខាងលើត្រូវបានសមត្ថកិច្ចឲ្យអាណាព្យាបាលធ្វើកិច្ចសន្យាចំពោះមុខសមត្តកិច្ច ហើយឲ្យត្រឡប់ទៅវិញទាំងអស់ហើយ៕

...

ដោយ ៖ ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print