ខេត្តកំពង់ស្ពឺ, មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ មានទុក្ខដ៏ក្រៀមក្រំ ដោយលោកឣនុសេនីយ៍ឯក សម សារិទ្ធ មេបញ្ជាការរង មូលដ្ឋានកងរាជឣាវុធហត្ថ ស្រុកភ្នំស្រួច និងជាប្រធានស្នាក់ការសន្តិសុខ ៤០៣ បានទទួលមរណ:ភាព នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៩.៥០នាទី ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលបំពេញបេសកម្ម ។
ឣង្គភាពកងរាជឣាវុធហត្ថ ខេត្តកំពង់ស្ពឺ មានការសោកស្តាយចំពោះការបាត់បង់ លោកឣនុសេនីយ៍ឯក សម សារិទ្ធ ពីជួរកងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព ស្ថិតនៅផ្ទះលេខ៧២ FEo ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ឣាស្រ័យដូចបានជម្រាបជូនខាងលើ សូម នាយទាហាន នាយទាហានរង នៃកងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ៕
...
ដោយ, សិលា