ភ្នំពេញ, លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យមហាបរិញ្ញា វ៉ាន់ មិច ឯកទេសព្យាបាលជំងឺសួត ជំងឺហឺត និង អាលែកហ្សី បានបង្ហាញអារម្មណ៍ ភ័យខ្លាច និងព្រួយបារម្ភ ចំពោះស្ថានភាពជំងឺកូវីដ.១៩ នៅកម្ពុជា នាពេលបច្ចុប្បន្នព្រោះវាកូវីដប្រភេទថ្មី។
រៀបរាប់នៅលើបណ្ដាញសង្គម ដែលមានឈ្មោះថា Vann Mich លោកដុកទ័របានសរសេរថា៖” មានបទពិសោធន៍ជាង១ឆ្នាំក្នុងការគ្រប់គ្រង និងព្យាបាលជំងឺកូវីដដោយគ្មានការភ័យខ្លាច ឬតក់ស្លុតឡើយ។ តែក្នុង១ខែចុងក្រោយនេះចាប់ពី ២០ កុម្ភៈ ២០២១ ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភណាស់ ពីព្រោះវាជាប្រភេទមេរោគប្រែរូបថ្មី (Variant Virus Strain) ដែលក្នុងរយៈពេលតែ២ទៅ៥ថ្ងៃវាវាយលុកចូលស៊ីសាច់សួតខ្ទេចខ្ទីទាំងសងខាង”។
“រូបភាពសួតត្រូវបានមេរោគស៊ីសុសសាច់ដ៏គួរអោយខ្លាច ។ គ្មានថ្នាំណាអាចសម្លាប់វាបានទេ គឺមានតែអនុវត្តន៌អោយបានដាច់ខាតតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ ៣កុំ ៣ការពារទេទើបអាចទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាតត្បាតនៃមេរោគនេះ ។ សូមបួងសួងដល់ព្រះ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោកជួយតាមថែរក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ដល់ថ្នាក់ដឹកនាំប្រទេស ប្រជាជនខ្មែរទាំងអស់ ក្រុមគ្រួសារខ្ញុំ និងខ្លួនខ្ញុំផ្ទាល់បានជៀសផុតពីជំងឺនេះ និងសូមអោយមេរោគនេះសាបរលត់ចាកផុតពីប្រទេសខ្មែរយើងឆាប់ៗ”៕
ប្រភព : Medical news for Cambodia