ខេត្តកំពង់ចាម, សមិទ្ធផលថ្មី ស្ពានមិត្តភាព កម្ពុជា-ចិន (ស្ទឹងត្រង់- ក្រូចឆ្មា) ដែលកើតចេញពីនយោបាយឈ្នះឈ្នះ បើអោយចរាចរណ៍ឆ្លងកាត់ បណ្ដោះអាសន្នហើយចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ ជាចំណងដៃជូនជនរួមជាតិ ។
សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពាននេះ មានបណ្តោយប្រវែង ១.១៣១ ម៉ែត្រ , ទទឹងប្រវែង ១៣,៥០ ម៉ែត្រ ចំណាយថវិកាជិត ៥៧លានដុល្លារ។
បើទោះជាកម្ពុជា ក៏ដូចលើសកលលោក កំពុងជួបផលលំបាកពីការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយក៏កម្ពុជាបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យនៅក្របខណ្ឌទូទៅ ៕
ដោយ, សិលា