ឈើក្រុមឈ្មួញលាក់ទុកដោយខុសច្បាប់ពីរកន្លែងត្រូវកម្លាំងកងរាជអាវុធហត្ថរឹបអូសប្រគល់ឱ្យជំនាញ

ចែករំលែក៖

ខេត្តក្រចេះ ៖ ឈើខុសច្បាប់ដែលក្រុមឈ្មួញយកមកលាក់ទុកចំនួន២ទីតាំងបម្រុងដឹកឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបើកប្រតិបត្តិការបង្រ្កាបនិងរឹបអូសយកទៅរក្សាទុក។

   ប្រតិបត្តិការបង្ក្រាបនោះដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ក់ ពីយុត អនុប្រធានមន្ទីរព័ត៌មាននិងសន្តិសុខនៃកងរាជអាវុធហត្ថខេត្តក្រចេះដោយបានធ្វើការបង្រ្កាបនិងរឹបអូសនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១មានចំនួន២ទីតាំងផ្សេងគ្នាស្ថិតនៅត្រង់ចំណុចជាប់ព្រំប្រទល់ទឹកដីខេត្តក្រចេះនិងខេត្តមណ្ឌលគិរី គឺជាប្រភេទឈើស្រឡៅ និងសុក្រំ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

   លោកវរសេនីយ៍ត្រី ម៉ក់ ពីយុត បានដឹកនាំកម្លាំងកងរាជអាវុធហត្ថចំនួន៣នាក់ សហការជាមួយកម្លាំងនាយកដ្ឋានស្រាវជ្រាវចារកិច្ចម្នាក់ចុះទៅបង្ក្រាបនិងរឹបអូសសន្និធិឈើខុសច្បាប់ចំនួន២ទីតាំងផ្សេងគ្នាក្នុងថ្ងៃតែមួយ។

   ទីតាំងទី១- នៅចំណុច UTM (693811-1335881)ស្ថិតនៅព្រៃចម្ការស្វាយចន្ទីក្នុងភូមិវាល៣ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ រឹបអូសបានឈើស្រឡៅចំនួន១២កំណាត់ តែមិនទាន់ធ្វើការវាស់វែងនៅឡើយបានដឹកមករក្សាទុកនៅស្នាក់ការសន្តិសុខ៧០៩ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី។

   ទីតាំងទី២- នៅចំណុចUTM(689464-1392979)ស្ថិតក្នុងភូមិប៉ោស្វាយ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ រឹបអូសបានឈើសុក្រំចំនួន១៣កំណាត់ស្មើនឹង៣,៤៨៧ម៉ែត្រគូបហើយដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឆ្លូងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើផងដែរ៕

   

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print