អាជ្ញាធរខេត្តព្រះសីហនុ ជ្រើស រើសយកទីតាំងវត្តគិរីនាគវ័ន (ហៅវត្តសមាធិ)ត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។ មានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន (ហៅវត្តសមាធិ) ស្ថិតនៅក្នុង ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  

ព្រោះថាទីតាំងខាងលើនេះ គឺស្ថិតនៅដាច់ឆ្ងាយពីភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅ និងមានព្រៃឈើហ៊ុំព័ទ្ធជុំវិញ ដែលអាចរក្សាបានសុវត្ថិភាព និងបញ្ចៀសនូវផលប៉ះពាល់ផ្សេងៗ៕

    

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print