អគ្គនាយកអង្គការសុខាភពពិភពលោក បានប្រកាសថា កម្មវិធីចែកចាយវ៉ាក់សាំង ប្រឆាំងកូវីដ ១៩ នៅលើពិភពលោក មិនមានតម្លាភាពគឺជា ការបរាជ័យយ៉ាងធំធេង ផ្នែកក្រមស៊ីលធម៌ របស់អង្គការនេះ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំតាមអនឡាញនៅទីក្រុងហ្សឺណែកប្រទេស្វិស កាលពីថ្ងៃទី ២២ខែមីនា (ពេលវេលាក្នុងតំបន់) លោក Ryan មន្ត្រីគ្រប់គ្រង់ភាពអាសន្ន និងការចែកចាយវ៉ាក់សាំង បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំអ ពីការកើនឡើងនៃកូវីដ១៩ នៅក្នុងតំបន់អឺរ៉ុប គឺកើនឡើងដល់ទៅ១២% ក្នុងមួយសប្តាហ៍កន្លងមក។ ទាំងនោះហើយអង្គការWHO បានបញ្ជាក់ថា មិនមានវិធានការណាមួយអាចទប់ស្កាត់ការឆ្លងកូវីដ១៩ មានប្រសិទ្ធភាព បញ្ចប់កូវីដ១៩ ក្រៅពីការចាក់វ៉ាក់សាំង នោះឡើយ។ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា មានប្រទេសជាច្រើន កំពុងតែព្យាយាម ទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ពលរដ្ឋ ។ មានតែវិធីសាស្ត្រនេះទេទើប អាចយកឈ្នះទៅលើកកូវីដ១៩ ដោយគ្មានវិធីសាស្ត្រណាប្រសើរជាមុនឡើយ។ លោក Ryan បានបញ្ជាក់ថា « ខ្ញុំពិតជា សោកស្តាយ ដោយនៅលើពិភពលោកមិនមានវ៉ាក់សាំងគ្រប់គ្រាន់ ចែកចាយជូនពលរដ្ឋ ។ មិនតែប៉ុណ្ណោះ ការចែកចាយវ៉ាក់សាំង មិនមានតម្លាភាព គឺជាការបរាជ័យយ៉ាងធំធេងពីមនុស្សធម៌»។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អគ្គនាយកអង្គការWHO លោក Tedros Adhonom Ghebreyesus ក៏បានរិះគន់ពីគម្លាតរវាង ប្រទេសអ្នកមាននិងអ្នកក្រ ស្តីពីចំនួនវ៉ាក់សាំងចាក់ជូនពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួន ប្រទេសអ្នកមានសម្បូរវ៉ាក់សាំង ប្រទេសអ្នកក្រគ្មានវ៉ាក់សាំង ឡើយឬមានតិចតួចតែប៉ុណ្ណោះ។ លោកបន្តទៀតថា ប្រសិនបើយើងមិនទប់ស្កាត់ឲ្យបានលឿន នោះ វីរុសកូវីដ១៩ រាលដាលកាន់តែច្រើន ហើយកាន់តែលេចចេញនៅវីរុស ប្រភេទថ្មីពិបាកក្នុងការទប់ស្កាត់។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មកទល់ពេលនេះ មាន វ៉ាក់សាំងចំនួន៤៥៥លានដូស បានប្រើប្រាស់នៅប្រទេសចំនួន១៦២នៅលើពិភពលោក។ ក្នុងចំណោមនោះមានដល់ទៅ៥៦%ប្រើប្រាស់នៅក្នុងប្រទេសអ្នកមាន ៕ដោយ៖ធី រីណា
រូបភាព៖Xinhua