នាយរងការិយាល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធវិជ្ជមានកូវីដ-១៩ និងបានជួបមនុស្សច្រើន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ, នាយរងការិយាល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមលិខិតរបស់អធិការនគរបាលស្រុកត្បូងឃ្មុំ ជម្រាបមកលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ។ ក្នុងនោះបញ្ញាក់ថា,

កម្មវត្ត៖ ស្ដីពីសកម្មភាពរបស់លោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដែលពាក់ព័ន្ធវិជ្ជាមានកូវិដ១៩ មានដូចខាងក្រោម៖
-នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៧.០០នាទីលោកវរសេនីយ៍ត្រី ឡេង ពៅ បានទៅលេងផ្ទះ លោកវរសេនីយ៍ឯក ស៊្រុន ផឹងឡេង មេបញ្ជាកាកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅភូមិបេង ឃុំ ដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
-នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រីឡើង ពៅ បានទៅចូលរួមសពម្ដាយបង្កើត នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។
-នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ លោកវរសេនីយ៍ត្រី ឡេង ពៅ មានជំងឺហើយមកព្យាបាលនៅ ពេទ្យឯកជន យីហោ២៤ម៉ោង នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ លុះដល់វេលាយប់ថ្ងៃខែឆ្នាំដដែល លោកវេសេនីយ៍ ឡេង ពៅ បានទៅសំរាកនៅផ្ទះភូមិចំការគរ ឃុំដារស្រុកមេមត់។
-នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ លោកវរសេនីយ៍ត្រី ឡេង ពៅ បានមកមន្ទីពេទ្យឯកជននោះវិញ នឹង ទៅលេងផ្ទះលោកវរសេនីយ៍ត្រី ស៊្រុន ផឹងឡាយមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកមេមត់ស្ថិតនៅភូមិ
សង្គមមានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់។
-នៅថ្ងៃទី២០ ខែ មីនាឆ្នាំ ២០២១លោកវរសេនីយ៍ត្រី ឡេង ពៅ បានទៅលេងផ្ទះលោក ស៊្រុន ម៉េងលាង នៅភូមិស្តមមានជ័យថ្មី ឃុំមេមត់ នឹង ធ្លាប់ទៅហូបអាហានៅក្នុងហាងគុយទាវ ងួន ទូច នឹង ឈ្មោះកែវ បូរ៉ា នៅភូមិមេមត់ផ្សារ ឃុំមេមត់ស្រុកមេមត់ ។
-នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ លោកវរសេនីយ៍ត្រី ឡេង ពៅ បានផ្ទុកកូវីដ១៩ នៅមន្ទីពេទ្យ បង្អែកស្រុកមេមត់ហើយកម្លាំងអធិការដ្ឋាននករបាលស្រុកមេមត់បានធ្វើការការពារអ្នកដែលនៅក្នុងមន្ទីពេទ្យទាំងអស់មិនអោយចេញចូល ដោយធ្វើចត្តាឡីសក៍១៤ថ្ងៃ។

សេចក្តីដូចបានគោរពរាយកាណ៍ជូនខាងលើនេះ សូមលោកឧត្តមសេនីយ៍ស្នងការ មេត្តាទទួលជ្រាប៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print