ហ្វេសប៊ុកឈ្មោះOur Heath Ard Boa.fy កំពុងផ្សព្វផ្សាយ លក់ផលិតផលឱសថ Huatuozhichuaryggao គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ, ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះOur Heath Ard Boa.fy កំពុងផ្សព្វផ្សាយ លក់ផលិតផលឱសថHuatuozhichuaryggao គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាម ការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះOur Heath And Beauty កំពុងផ្សព្វផ្សាយផលិតផលឱសថ Huatuozhichuanggao គ្មានលេខបញ្ជីកា និងគ្មានច្បាប់អនុញ្ញាតឲ្យ ផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ ។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជីកា ពីក្រសួងសុខាភិបាលហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថ និងផលិតផលបំប៉នសុខភាព ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជីកា ពីក្រសួងសុខាភិបាលព្រោះផលិតផល ទាំងនេះគ្មានប្រភពច្បាស់លាស់ ដូចនេះមិនអាចធានាបាននូវគុណភាព និងសុវត្តិភាពឡើយ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុក ខាងលើ ដែលផ្សព្វផ្សាយលក់ឱសថ Huatuozhichuanggao ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print