Facebook) ឈ្មោះ GET ONE កំពុង ផ្សព្វផ្សាយផលិតផលបំប៉នសុខភាព spirulina Chlorella (GET ONE) គ្មានលេខបញ្ជីកា និងគ្មានច្បាប់ អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ

ចែករំលែក៖

ភ្នំពេញ, ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ GET ONE កំពុងផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាព Spirulina Chorea (GET ONE) គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាប ថា៖ យោងតាម ការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) _ មានគណនីឈ្មោះ GET ONE កំពុង ផ្សព្វផ្សាយផលិតផលបំប៉នសុខភាព spirulina Chlorella (GET ONE) គ្មានលេខបញ្ជីកា និងគ្មានច្បាប់ អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២១ ។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថ តម្រូវឱ្យរាល់ការចរាច ឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជីកា ពីក្រសួងសុខាភិបាលហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវ មានការអនុញ្ញាត ពីក្រសួងសុខាភិបាល ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួង សុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថ និង ផលិតផលបំប៉នសុខភាព ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជីកា ពីក្រសួងសុខាភិបាលព្រោះផលិតផល ទាំងនេះគ្មានប្រភពច្បាស់លាស់ ដូចនេះមិនអាចធានាបាននូវគុណភាព និងសុវត្តិភាពឡើយ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុក ខាងលើ ដែលផ្សព្វផ្សាយលក់ផលិតផល Spirulina Chlorolla (GET ONE) ទៅតាមច្បាប់ស្តីពីច្បាប់ វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៣៥៥ ១៦១ ។
សូមភ្ជាប់មកជាមួយនូវរូបភាពគណនីបណ្តាញសង្គមហ្វេសប៊ុក GENE និងផលិតផល បំប៉នសុខភាពខុសច្បាប់ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print