យើងការពារថែរក្សាសុខភាពកុំអោយឆ្លងកូវីដ-១៩*ជីវិតយើង គឺជាជីវិតក្រុមគ្រួសារយើង*៣ការពារ និង ៣កុំ យេីងអាចធ្វេីបាន!

ចែករំលែក៖

ភ្នំពេញ, ជំងឺឆ្លងរាតត្បាតកូវីដ-១៩ (Covid-19 pandemic) ដែលបានប្រែរូបថ្មីគឺងាយឆ្លងឆាប់រហ័ស ហើយវាយលុកលឿនសាហាវខ្លាំងទៅលើផ្នែកសួត។ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក ( WHO) មកទល់ថ្ងៃទី ២៣ មីនា ២០២១ គឺមានប្រទេសចំនួន ២២៣ ដែលមានអ្នកឆ្លងរោគកូវីដ-១៩ រហូតដល់​ 123,419,065 និងមានអ្នកស្លាប់រហូតដល់​ 2,719,163 នាក់។

កម្ពុជាយើងពីមុនមានឃើញតែបរទេសនាំមេរោគកូវីដ-១៩ចូល ហើយក៏មិនមានអ្នកស្លាប់ដែរ។ តែពេលនេះមេរោគកូវីដ-១៩ កំពុងវាយលុកចូលក្នុងសហគមជាច្រើនខេត្ត ដែលបានបណ្តាលអោយអ្នកជំងឺស្លាប់ជាបន្តបន្ទាប់។ យើងទាំងអស់គ្នាមានការតក់ស្លុតនិងព្រួយបារម្ភយ៉ាងខ្លាំង។

ក្នុងស្ថានភាពដ៏លំបាកនេះ កូនចៅសូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីការពារអាយុជីវិតពលរដ្ឋខ្មែរអោយបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩។ កូនចៅទាំងអស់គ្នាកក់ក្តៅខ្លាំងណាស់ ដែលមានសម្តេចតេជោជាម្លប់ដែលតែងតែរួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print