ក្រសួងមុខងារសាធារណៈ ស្នើផ្ដល់ជាបន្ទាន់នូវស្ថិតិ ថ្នាក់ដឹកនាំ មន្ត្រី រាជការ និងមន្ត្រីជាប់កិច្ចសន្យា កំពុងបម្រើការងារតាមអង្គភាពចំណុះរដ្ឋបាលរាជធានី ខេត្ត ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជម្រាបជូនលោក លោកស្រីអភិបាលរាជធានី ខេត្ត។

កម្មវត្ថុ – សំណើ ផ្តល់ ជាបន្ទាន់នូវស្ថិតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា កំពុងបម្រើការងារតាម អង្គភាព ចំណុះរដ្ឋបាលរាជធានី ខេត្ត ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ -១៩។
យោង ៖ ប្រសាសន៍ណែនាំជាបន្ទាន់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រី អភិបាលរាជធានី ខេត្ត ជ្រាបថា ដើម្បីអនុវត្តប្រសាសន៍ណែនាំជាបន្ទាន់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ សូមស្នើដល់ លោក លោកស្រី អភិបាល រាជធានី ខេត្ត ផ្តល់ជាបន្ទាន់នូវស្ថិតិក្រុមប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារនៅតាម អង្គភាពចំណុះរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ (លើកលែងតែកងទ័ព នគរបាល គ្រូពេទ្យ និងគ្រូបង្រៀន ) មកក្រសួងមុខងារសា ធារណៈឱ្យបានមុនម៉ោង៣:០០នាទីរសៀល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី អភិបាលរាជធានី ខេត្ត បាត់នាយករដ្ឋបាល ប្រធានមន្ទីរសុខាភិបាល និងប្រធានមន្ទីរមុខងារសាធារណៈសហការ គ្នា ដើម្បីស្រង់ស្ថិតិ តាមតំរូបញ្ជីជូនភ្ជាប់ជាមួយនេះ រួចផ្ញើជាបន្ទាន់មកក្រសួងមុខងារសាធារណៈដើម្បីធ្វើការសរុបគោរពផ្ញើជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ឲ្យបាន ទាន់ពេលវេលា។

សូមធ្វើការទំនាក់ទំនងតាមរយៈ Telegram/ទូរស័ព្ទ លោក សោម សាវេត 015 21 44 44 លោក ម៉េង ម៉ង់ទិត 017 89 82 58 និងលោក ណែត វាន់ស៊ីថា) 070 67 64 03។

សូមលោក លោកស្រី អភិបាលរាជធានី ខេត្ត ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print