រកឃើញមនុស្ស២នាក់ទៀត កើតជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធជាមួយលោកវេជ្ជបណ្ឌិត ស្ដើង ជា, ម្នាក់ជាប្រពន្ធរបស់គាត់អាយុ ៧៧ឆ្នាំ ! អាណិតគាត់ណាស់វ័យចាស់ច្រើន !

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យទៅយកមនុស្ស ២នាក់ទៀត ដែលវិជ្ជមានជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រោយប៉ះពាល់ដោយផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលទទួលមរណភាពនាពេលថ្មីៗនេះ ដោយសារជំងឺកូវីដ-១៩។

ស្ដ្រីទាំង២នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩នេះ មានម្នាក់អាយុ៧៧ឆ្នាំ ត្រូវជាប្រពន្ធរបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា និងម្នាក់ទៀត អាយុ៦៩ឆ្នាំ ដែលរស់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមការបញ្ជាក់ពីមន្ដ្រីសុខាភិបាល នៅមុននេះបន្ដិច។។

ប៉ុន្ដែជាមួយគ្នានេះ មន្ដ្រីសុខាភិបាលបានអះអាងថា នៅមានមនុស្សម្នាក់ទៀតដែលឧស្សាហ៍ចេញចូលផ្ទះរបស់លោក ស្ដើង ជា ដែលនៅផ្ទះក្បែរនោះ ហើយមន្ដ្រីជំនាញកំពុងធ្វើការងារនេះ។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ដិត ស្ដើង ជា បានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយសារឆ្លងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្សី)។ លោកគឺជាជនរងគ្រោះទី៤ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ហើយមកទល់ពេលនេះ ជនរងគ្រោះសរុប៥នាក់ដែលស្លាប់ដោយសារជំងឺនេះ។

សម្រាប់មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកកើតជំងឺកូវីដ-១៩ ចំនួន៤២នាក់ ក្នុងនោះស្រី១៥នាក់។ ដោយឡែក ទីតាំងចំនួន២៤ដែលបានពាក់ព័ន្ធ ខណៈមនុស្សចំនួន១,១៦៥នាក់ ត្រូវបានកំណត់ឲ្យធ្វើចត្តាឡីស័ក។
សូមជម្រាបថា, ពិតជាគួរអោយសង្វែគណាស់ក្រោយឃើញភរិយាសពលោកតាវេជ្ជបណ្ឌិត ស្តើង ជា ដែលមានអាយុរហូត៧៧ឆ្នាំ (បងប្តី២ឆ្នាំ) និងស្រី្តម្នាក់ទៀតអាយុជិត៧០ឆ្នាំ ជាអ្នករស់នៅជាមួយ បានដើរតើមៗ ឡើងលើឡានពេទ្យ ក្រោយរកឃើញវិជ្ជមានកូវីដ១៩ ដែលបានឆ្លងពីសពប្តីគាត់!

ពួកគាត់ចាស់ណាស់ ហើយក៏ត្រូវអ្នកមើលថែជាប្រចាំដែរ ប៉ុន្តែពេលយកទៅព្យាបាល គឺនឹងតម្រូវអោយនៅដាច់ដោយឡែកម្នាក់ៗ តើកម្លាំងកំហែងពួកគាត់ អាចទប់ទល់នឹងជំងឺនេះបានទេ! សូមគាត់ឆាប់បានជាសះស្បើយ។

បុណ្យសពប្តី មិនទាន់បានរៀបចំអោយស្រួលបួលផង បែរជាខ្លួនឯងត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ តើនរណាអាចទប់អារម្មណ៍ដ៏កម្សត់បែបនេះបាន!

សូមបន់ស្រន់អោយលោកយាយទាំងពីរ ឆាប់ជាពីជំងឺ អាងវិលមកផ្ទះវិញ ហើយក៏សូមជូនពរអ្នកជំងឺផ្សេងទៀតទាំង៧៧៧ (គិតត្រឹមថ្ងៃទី២៤ មីនា) ឆាប់រួចផុតពីគ្រែពេទ្យ ហើយត្រឡប់មកផ្ទះជួបជុំគ្រួសារវិញ! ៕

...

 


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print