យោធាមីយ៉ាន់ម៉ាដោះលែងបាតុកររាប់រយនាក់ដែលបានចាប់ខ្លួន

ចែករំលែក៖

នៅថ្ងៃទី២៤ខែមីនា យោធាមីយ៉ាន់ម៉ា បានដោះលែងបាតុករ ជាង៦០០នាក់ដែលបានចូលរួមធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា មនុស្សរាប់រយនាក់នោះក្នុងមន្ទីរឃុំឃាំង Insein ក្នុងទីក្រុង Yangon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ។ គេមើលឃើញរថយន្តក្រុង១៥គ្រឿង ដឹកក្រុមបាតុករចាកចេញពីមន្ទីរឃុំឃាំង។
មកទល់ពេលនេះរដ្ឋាភិបាលមិនទាន់មានប្រតិកម្មអ្វីជុំវិញព័ត៌មានខាងលើនេះឡើយ ។ នៅក្នុងថ្ងៃទី២៤ខែមីនានេះដែរ នៅតាមផ្លូវថ្នល់ក្នុងទីក្រុងYangon និងរដ្ឋធានីណៃពិដោ មានសភាពស្ងប់ស្ងាត់ បណ្តាហាងលក់ទំនិញ បិទទ្វារ ហើយមិនសូវមានរថយន្តបើកបរឡើយ។
មីយ៉ាន់ម៉ា ធ្លាក់ក្នុងវិបត្តិជាង១ខែកន្លងមកចាប់តាំងពីកម្លាំងទាហាន ឡើងកាន់អំណាច ដឹកនាំប្រទេសក្រោយការធ្វើរដ្ឋប្រហារ។ បាតុកម្មជាច្រើនបានកើតឡើងនៅទូទាំងប្រទេសប្រឆាំងយោធាបណ្តាលឲ្យមានអ្នកស្លាប់ជាង២៦០នាក់។
កម្លាំងយោធាមីយ៉ាន់ម៉ាបានសន្យាថា នឹងរៀបចំការបោះឆ្នោតហើយផ្លាស់ប្តូរអំណាច។ ទន្ទឹមនឹងនោះ យោធាបានច្រានចោលការលើកឡើងថា យោធាធ្វើរដ្ឋប្រហារ៕

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print