កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលពីរគ្រាប់រយៈចម្ងាយខ្លីកាលពីចុងសប្តាហ៍កន្លងមក ។ ការបាញ់សាកល្បងមីស៊ីលខាងលើត្រូវបានមន្ត្រីអាមេរិកប្រកាសនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២១។ ជាជាងប្រតិកម្មខ្លាំងៗ ផ្ទុយទៅវិញរដ្ឋាភិបាលអាមេរិកប្រកាសថានឹងពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី ២៤ខែមីនាថា កូរ៉េខាងជើងបានបាញ់មីស៊ីល២គ្រាប់ទៅកាន់តំបន់សមុទ្រនៅភាគខាងលិច កាលពីថ្ងៃទី២១ខែមីនា។ សកម្មភាពបាញ់សាកល្បងខាងលើ ត្រូវបានធ្វើឡើង មុនពេលអ្នកជំនួញកូរ៉េខាងជើងមួយរូបត្រូវបានធ្វើបត្យាប័នពីម៉ាឡេស៊ីទៅកាន់អាមេរិក ដោយចោទប្រកាន់ពីបទលាងលុយនិងគេចពីការដាក់ទណ្ឌកម្មរបស់អាមេរិក ។
មន្ត្រីជាន់ខ្ពស់អាមរិកពីររូបបានលើកឡើងថា សកម្មភាពសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង គឺជាប្រភេទមីស៊ីលរយៈចម្ងាយខ្លី មិនស្ថិតនៅក្នុងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនោះឡើយ។
ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក បៃឌិន បានប្រកាសក្នុងពេលបំពេញទស្សនកិច្ចនៅOhio ថា«យើងបានដឹងហើយថា រដ្ឋាភិបាលកូរ៉េខាងជើង មិនមានការផ្លាស់ប្តូរច្រើននោះឡើយ។
សកម្មភាពសាកល្បងកើតឡើងក្រោយកូរ៉េខាងជើងបដិសេធ ចូលរួមការខិតខំតាមរយៈកិច្ចការបរទេសជាមួយរដ្ឋាភិបាលអាមេរិក ក្នុងពេលដែលរដ្ឋាភិបាលថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនកំពុងតែត្រួតពិនិត្យឡើងវិញនូវគោលនយោបាយទំនាក់ទំនងជាមួយកូរ៉េខាងជើង។ នៅសប្តាហ៍ក្រោយ កូរ៉េខាងត្បូងនិងជប៉ុននឹងពិភាក្សាគ្នាស្តីពីស្ថានភាពនៅកូរ៉េខាងជើង៕ ដោយ សាធី
រូបភាព៖ Vietnamnet