ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកខណៈអ្នកភូមិក៏ដូចជាក្រុមគ្រួសារប្រទះឃើញបុរសពិការម្នាក់ចងកសម្លាប់ខ្លួនក្រោមដើមក្រសាំងនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាកសពខណះក្រុមគ្រួសារអះអាងថាមានជំងឺប្រចាំកាយទើបគិតខ្លីបែបនេះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង១០ នាទីព្រឹកថ្ងៃទី ២៤ខែ មីនា ឆ្នាំ២០២១ស្ថិតក្នុងភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសគិតខ្លីមានឈ្មោះបា្រក់ ឈុំ អាយុ៧៧ឆ្នាំមុខកសិកររស់នៅធ្នង់ ឃំុស្វាយធំ ស្រុកស្វាយជ្រំ។
សមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអ្នកភូមិក៏ដូចជាអាជ្ញាធរមូលដ្ឋានទើបបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យពិនិត្យដោយសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារចងកប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដោយសារតែបុរសខាងលើនេះមានជំងឺប្រចាំកាយជាយូរមកហើយខណៈព្យាបាលជាច្រើនលើកច្រើនសារមិនបានធូស្រាលសោះទើបមិនចង់អោយក្រុមគ្រួសារព្រួយបារម្ភពីខ្លួន។
ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន