ខេត្តពោធិ៍សាត់, នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ចេញសេចក្តីជូនដំណឹង ដោយ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ មេត្តាជ្រាបថា៖ ករណីបុគ្គលឈ្មោះ មួន សុភាន់ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានធ្វើដំណើរមកខេត្តពោធិ៍សាត់ ដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ដោយមានការសង្ស័យអាជ្ញាធរខេត្តពោធិ៍សាត់ បានធ្វើការនាំ ខ្លួនមកត្រួតពិនិត្យសុខភាព និងយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័ក
នៅមន្ទីរពេទ្យបង្អែកខេត្ត ពោធិ៍សាត់រងចាំលទ្ធផល។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលរស់នៅខេត្ត ពោធិ៍សាត់ ជ្រាបជាព័ត៌មាន និងសូមឱ្យរក្សានូវភាពស្ងប់ស្ងាត់៕
...