នៅក្នុងកិច្ចប្រជុំសភានៅថ្ងៃទី ២៤ខែមីនា គឺជាកិច្ចប្រជុំលើកទី៣ និងជាលើកចុងក្រោយរបស់សភា រុស្ស៊ីបានអនុម័តច្បាប់កែទម្រង់រដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យប្រធានាធិបតីពូទីនបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីបន្តទៀត។
តាមច្បាប់រដ្ឋធម្មនុញ្ញកែទម្រង់ថ្មី មិនកំណត់អាណត្តិប្រធានាធិបតីនោះឡើយគឺអាចឈរឈ្មោះបោះឆ្នោតបានគ្រប់អាណត្តិឲ្យតែ ទទួលបានការគាំទ្រពីពលរដ្ឋ។ ដូច្នេះ ប្រធានាធិបតីពូទីននឹងអាចដឹកនាំរុស្ស៊ីបានមួយជីវិត។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២០ សេចក្តីព្រាងច្បាប់ អនុញ្ញាតឲ្យប្រធានាធិបតីពូទីនបន្តឈរឈ្មោះប្រធានាធិបតីនៅរុស្ស៊ី បានបញ្ជូនទៅកាន់រដ្ឋសភា ។ លោកពូទីន បានឡើងកាន់តំណែងប្រធានាធិបតី លើកដំបូង នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ១៩៩៩ ហើយបន្តឡើងកាន់តំណែងដល់ថ្ងៃទី ៧ខែឧសភាឆ្នាំ២០០៨ ។ ក្នុងដំណាក់កាលឆ្នាំ២០០៨ដល់ឆ្នាំ២០១២ លោកបានងាកមកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ហើយនៅឆ្នាំ២០១២ លោកក៏បានជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត។ នៅពេលនេះលោកបានកាន់តំណែង២អាណត្តិមកហើយ ។
ការកែទម្រង់រដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យលោកពូទីន កាន់តំណែងដឹកនាំរុស្ស៊ី បន្តទៀត គឺជារឿងមួយដ៏ល្អបំផុតរបស់រុស្ស៊ី ដោយមានតែលោកពូ
ទីនប៉ុណ្ណោះដែលមានសមត្ថភាព ទប់ទល់ជាមួយបណ្តាប្រទេសលោកខាងលិចបាន ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា សកម្មភាពខាងលើរបស់រុស្ស៊ី អាចនឹងជួយឲ្យលោកពូទីន ដឹកនាំរុស្ស៊ីបន្តទៀត ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីចិន លោកស៊ី ជីនពីង ក៏នឹងទទួលបានការអនុញ្ញាតឲ្យកាន់តំណែងមួយជីវិតប្រសិនបើទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកសភា៕
ដោយសាធី