ទាំងយប់ ! អាជ្ញាធរចុះបិទមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស នៅក្រុងក្រចេះ ខណ:មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំ កើតជំងឺកូវីដបានទៅទីនោះ

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល បានចុះទៅបិទដំណើរការបណ្ដោះអាសន្ននូវ មន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស ក្រោយមន្ដ្រីនគរបាលម្នាក់នៅខេត្តត្បូងឃ្មុំ ដែលកើតជំងឺកូវីដ-១៩បានទៅទីនោះ។

ការបិទនេះក្រោយទទួលបានព័ត៌មានថា មន្ដ្រីនគរបាលនៅខេត្តត្បូងឃ្មុំដែលកើតជំងឺកូវីដ បានទៅទីនោះ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បានចុះទៅបិទបណ្ដោះអាសន្នសិន ដើម្បីទប់ស្កាត់ការរាលដាល ចាត់វិធានការ យកសំណាក អ្នកពាក់ព័ន្ធ និងប្រយោល។

សូមបញ្ជាក់ថា, ទាំងយប់នេះ សមត្ថកិច្ចបានហ៊ុព័ទ្ធទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស ដោយមិនអនុញ្ញាតឲ្យអ្នកនៅខាងក្នុងនោះចេញឡើយ ហើយត្រូវរង់ចាំការពិនិត្យសំណាកនៅថ្ងៃស្អែកទាំងអស់។

សូមជម្រាបថា មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ទៀតហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដែលបានឆ្លងពីលោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ២៩នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន៣៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

បេីតាមការ​សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល​ បានបញ្ជាក់ថា​ រកឃើញអ្នកឆ្លងថ្មី ២៩នាក់ទៀត និងជាសះស្បើយ ៣៤នាក់
– ករណីឆ្លងសហគមន៍ ២៧នាក់
– អ្នកដំណើរពីបរទេស ០២នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ៖
– អ្នកឆ្លងសរុប= ១៨១៧ នាក់
– អ្នកជាសះស្បើយ= ១០៣៣ នាក់
– អ្នកកំពុងព្យាបាល= ៧៧៧ នាក់
– អ្នកស្លាប់= ០៥ នាក់ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print