អ្នកធ្លាប់​ទៅទិញថ្នាំ​ ឬសម្រាកព្យាបាលនៅគ្លីនិកយីហោ «បន្ទប់ពិគ្រោះព្យាបាលជំងឺ សាន ភីរ៉ូ» ទល់មុខស្ថានីយទូរទស្សន៍ CTN សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ហានិភ័យខ្ពស់ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅប្រើប្រាស់សេវា ឬ ធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅគ្លីនិកឯកជនមួយកន្លែងយីហោ «បន្ទប់ពិគ្រោះព្យាបាលជំងឺ សាន ភីរ៉ូ» ទល់មុខស្ថានីយទូរទស្សន៍ CTN ខាងមុខផ្សារឆេកូ (ផ្សារគីឡូម៉ែត្រលេខ៦)​ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ តទៅសូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។

សូមជម្រាបថា​ ទីតាំងធ្វើតេស្តរកមេរោគកូវីដ-១៩​ រួមមាន៖ វិទ្យាល័យបាក់ទូក , វិទ្យាល័យបឹងត្របែក , មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរពេទ្យខ្មែរ-សូវៀត , មន្ទីរពេទ្យបង្អែកនៅតាមបណ្តា ខេត្តនានា ។

គួរបញ្ជាក់ថា​ ក្រុមគ្រូពេទ្យ បានទៅយកអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ ដែលជាបុគ្គលិក «បន្ទប់ពិគ្រោះព្យាបាលជំងឺ សាន ភីរ៉ូ» កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print