ប្រើថ្នាំអង់ទីប៊ីយ៉ូទិកច្រើនអាចឱ្យកុមារប្រឈមការធាត់ជ្រុល

ចែករំលែក៖

8877148

ការសិក្សាមួយរបស់អាមេរិកបានឱ្យដឹងថា កុមារដែលត្រូវបានព្យាបាលដោយប្រើថ្នាំសម្លាប់មេរោគប្រភេទអង់ទីប៊ីយ៉ូទិកច្រើនប្រភេទ មុនពេលអាយុ២ឆ្នាំប្រឈមនឹងការឡើងទម្ងន់ទាំងវ័យកេ្មង ។ ទស្សនាវដ្ដីសមាគមវេជ្ជសាស្ដ្រ អាមេរិក (JAMA) បានឱ្យដឹងថា លទ្ធផល នេះគឺជាការរកឃើញចុងក្រោយគឺមានការទាក់ទងនឹងបញ្ហាឡើងទម្ងន់ជ្រុលនិងថ្នាំអង់ទីប៊ីយ៉ូទិក ដែលអាចកម្ចាត់ការឆ្លងរបស់បាក់តេរីប៉ុន្ដែវា ក៏សម្លាប់ពពួកមីក្រូហ្វ្លរ៉ាក្នុងពោះវៀនដ៏មានប្រ យោជន៍ក្នុងដំណើររំលាយអាហារផងដែរ ។

ក្រុមអ្នកជំនាញមន្ទីរពេទ្យកុមារហ្វីឡា ដែលហ្វីយ៉ា (Philadelphia) បានពិនិត្យលើ កំណត់ត្រាសុខភាពរបស់កុមារជិត៦៥ពាន់នាក់ ដែលត្រូវបានព្យាបាលនៅគ្លីនិកសុខភាពពីចន្លោះឆ្នាំ២០០១ រហូតដល់ ឆ្នាំ២០១៣ ។ ការសិក្សារកឃើញថា កុមារជាង២ភាគ៣បានប្រើ ឱសថប្រភេទអង់ទីប៊ីយ៉ូទិកនៅមុនអាយុ២ឆ្នាំ ។

កំណើនហានិភ័យនៃការធាត់ឡើង គីឡូបានកើនពី២ទៅ២០ភាគរយហើយត្រូវបាន រកឃើញចំពោះកុមារដែលប្រើឱសថនោះចាប់ ពី៤ដងឡើងទៅនៅមុនអាយុ២ឆ្នាំ ។

ការសិក្សា បានទាមទារឱ្យវេជ្ជបណ្ឌិតមានគោលការណ៍កម្រិតបរិមាណនៃការប្រើប្រាស់ឱសថអង់ទី ប៊ីយ៉ូទិកចំពោះកុមារ និង ជ្រើសរើសប្រើតែ ឱសថអង់ទីប៊ីយ៉ូទិកដែលមានមុខងារជាក់លាក់ ជាជាងការប្រើថ្នាំអង់ទីប៊ីយ៉ូទិកមុខងារទូទៅ ។

...

ប៉ុន្មានឆ្នាំចុងក្រោយនេះអាជ្ញាធរសុខុ មាលភាពអាមេរិកក៏បានទទូចឱ្យវេជ្ជបណ្ឌិត កាត់បន្ថយការប្រើឱសថប្រភេទអង់ទីប៊ីយ៉ូទិកនេះ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print