សារជាតិហឹរដែលមាននៅក្នុងសម្លការីអាចមានអត្ថប្រយោជន៍ជួយកាត់បន្ថយនូវអត្រាវិវត្ដនៃការកើតជំងឺមហារីកពោះវៀនបាន។ នេះបើតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញឱ្យដឹង ។
ក្រុមអ្នកស្រាវជ្រាវបានយកសារជាតិគីមីធម្មជាតិឈ្មោះកាសេស៊ីន ដែលជាជាតិហឹររបស់មេ្ទសមកវិភាគរកឃើញថា វាមានសារៈ សំខាន់ជួយកាត់បន្ថយការលូតលាស់នៃដុំសាច់មិនល្អក្នុងពោះវៀន ។
ក្រុមអ្នកវិទ្យាសាស្ដ្របានពិសោធលើសត្វកណ្ដុរដែលមានជំងឺនេះដោយប្រើជាតិហឹរ របស់មេ្ទសនេះ និងរកឃើញថាពួកវាអាចរស់ បានយូរប្រមាណជា ៣០ភាគរយ ។
យោងតាមអត្ថបទស្រាវជ្រាវដែលបាន ចុះផ្សាយក្នុងព្រឹត្ដិបត្រ The Journal of Clinical Investigation បានផ្ដល់នូវអនុ សាសន៍ថា អ្នកកើតជំងឺក្លននិងមហារីកពោះវៀន ទាំងឡាយគួរតែសាកល្បងទទួលម្ហូបអាហារ ណាដែលមានសារជាតិហឹរប្រភេទកាសេស៊ីន (Capsaicin) ដែលជាជាតិហឹររបស់មេ្ទស នោះ ព្រោះវាអាចជួយកាត់បន្ថយការវិវត្ដនៃជំងឺ មហារីកពោះវៀន ៕