ជាតិហឹរក្នុងមេ្ទសអាចកាត់បន្ថយមហារីកពោះវៀន

ចែករំលែក៖

chili-peppers

សារជាតិហឹរដែលមាននៅក្នុងសម្លការីអាចមានអត្ថប្រយោជន៍ជួយកាត់បន្ថយនូវអត្រាវិវត្ដនៃការកើតជំងឺមហារីកពោះវៀនបាន។ នេះបើតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញឱ្យដឹង ។

ក្រុមអ្នកស្រាវជ្រាវបានយកសារជាតិគីមីធម្មជាតិឈ្មោះកាសេស៊ីន ដែលជាជាតិហឹររបស់មេ្ទសមកវិភាគរកឃើញថា វាមានសារៈ សំខាន់ជួយកាត់បន្ថយការលូតលាស់នៃដុំសាច់មិន​​​​​ល្អក្នុងពោះវៀន ។

ក្រុមអ្នកវិទ្យាសាស្ដ្របានពិសោធលើសត្វកណ្ដុរដែលមានជំងឺនេះដោយប្រើជាតិហឹរ របស់មេ្ទសនេះ និងរកឃើញថាពួកវាអាចរស់ បានយូរប្រមាណជា ៣០ភាគរយ ។

...

យោងតាមអត្ថបទស្រាវជ្រាវដែលបាន ចុះផ្សាយក្នុងព្រឹត្ដិបត្រ The Journal of Clinical Investigation បានផ្ដល់នូវអនុ សាសន៍ថា អ្នកកើតជំងឺក្លននិងមហារីកពោះវៀន ទាំងឡាយគួរតែសាកល្បងទទួលម្ហូបអាហារ ណាដែលមានសារជាតិហឹរប្រភេទកាសេស៊ីន (Capsaicin) ដែលជាជាតិហឹររបស់មេ្ទស នោះ ព្រោះវាអាចជួយកាត់បន្ថយការវិវត្ដនៃជំងឺ មហារីកពោះវៀន ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print