បញ្ជូនក្រុមឧក្រិដ្ឋជនជនជាតិចិន​ ៣​នាក់​ ទៅតុលាការពាក់​ព័ន្ធរឿង​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​ធ្វើ​ទារុណកម្មនិង​​ជម្រិត​ទារប្រាក់​ចំនួន​២៦ម៉ឺដុល្លារអា​មេ​រិ​ក

ចែករំលែក៖

ភ្នំពេញ៖ ក្រុម​ឧក្រិដ្ឋជនជនជាតិចិន​ ៣​នាក់​ ដែល​ពាក់​ព័ន្ធ​ករណី​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​ធ្វើ​ទារុណកម្មនិង​​ជម្រិត​ទារប្រាក់​ចំនួន​២៦ម៉ឺដុល្លារអា​មេ​រិ​ក​ ត្រូវ​បានកម្លាំង​ការរិយាល័នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូនខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៤ ​មីនា ឆ្នាំ​២០២១។

យោងតាមរបាយការណ៍របស់ការរិយាល័នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា​ ជនសង្ស័យ​ទាំងនាក់នេះរួមមាន៖​ ទី១-ឈ្មោះ wang yong nan ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ខុន​ដូ​គ្មាន​ឈ្មោះ ជាន់​ទី​៤ បន្ទប់​លេខ​៤១ ១ ផ្លូវ​១៣៥ សង្កាត់​ទួល​ទំ​ពួ​ង ខណ្ឌ​ចំ ការ​មន រាជធានី​ភ្នំពេញ ។ ទី២-ឈ្មោះ Cheng Quiang ភេទ​ប្រុ ស អាយុ​២៨​ឆ្នាំ ជា​ជាង​អគ្គិសនី ស្នាក់​នៅ​ខុន​ដូរ​ជាមួយ​គ្នា និងទី៣-​ឈ្មោះ Wang yong ហៅ ជី​ញ អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អគ្គី​ស​នី ស្នាក់​នៅ​ខុន​ដូរ​ជាមួយ​គ្នា ។

របាយការណ៍ដដែល​ បន្តថា​ ទាក់ទិននឹង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣ នាក់​ខាងលើ​នេះ ដំបូង​ឡើយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ទទួល​បាន​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ជនជាតិ​ចិន​ដែល​រស់នៅ​ក្រៅប្រទេស​តាម​រយៈ​ទូរស័ព្ទបាន​ប្តឹង​ថា មាន​ឧក្រិដ្ឋ ជន​ជា​ជនជាតិ​ចិន​១​ក្រុម បាន​ធ្វើ​សកម្មភាព​ចាប់ខ្លួន​ជនជាតិ​ចិន​ដូច​គ្នា ដែល​កំពុង​រស់នៅ​ភ្នំពេញ យក​ទៅ​បង្ខាំង​ទុក​នៅ​ខុន​ដូ​មួយ​កន្លែង ដើម្បី​ធ្វើ​ទារុណកម្ម ជម្រិត​ទារប្រាក់​ចំនួន​២៦ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ផ្ទាល់មាត់​តាម​ទូរស័ព្ទ​នោះ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង នឹង​ជា​ស្នងការ​នគរបាល​រាជធាន​ធី​ភ្នំពេញ ក៏​ដូច​ជា​លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការ​រង​ទទួល​ផែន​កណ្តាល​នគរ​បា​យុ​ត្តិ​ធ​ម៌ បាន​បញ្ជាឲ្យ​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹង​នាំ​កម្លាំង​ជំនាញ​ចុះ​ស្រាវ​ជ្រាវ​ជា​បន្ទាន់ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

លុះនៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១ ឈាន​ទៅ​ដល់​ការ​បង្ក្រាប នឹង​ចាប់ខ្លួន​ឧក្រិដ្ឋជន​៣​នាក់ខាងលេីនេះ​ ហើយ​ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​រំដោះ​ជន​រង​គ្រោះ​២ នាក់ ម្នាក់​មានឈ្មោះ Ly Quingxing ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ចិន មានមុខរ​បរជា​ពាណិជ្ជករ នឹង​ម្នាក់​ឈ្មោះ Gnuyen huynh jhang Ghana ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​ពាណិជ្ជករ ជនជាតិ​វៀតណាម ស្នាក់​នៅ​ខុ​ម​ដូ ដឹ​វាន់​ម៉ា​សុង បន្ទប់​លេខ​១២​ដេ ជាន់​ទី​១២ ផ្លូវ​លេខ​២៨២ សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង ។

ប្រភពដដែល​ បន្ថែមទៀតថា​ កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ ក្រុម​ឧក្រិដ្ឋជន​ ​បាន​ចាប់​ជន​រង​គ្រោះ​ដោយ​បាន​យក​ទៅ​បង្ខាំង​ទុក នឹង​ធ្វើ​ទារុណកម្ម​ប្រព្រឹត្ត​នៅ​ចំណុច​ទីតាំង​ខុន​ដូ​មួយ​កន្លែង​ឈ្មោះ PAM HOUSE APARTMENT ស្ថិត​នៅ​ផ្លូវ​លេខ​១៣៥ កែង​ផ្លូវ​លេខ​៤៦៨ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ក្នុង​នោះ​ដែរសមត្ថកិច្ច​ ក៏​បាន​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​នៅ​បន្ទប់ ឃុំឃាំង​ជន​រង​គ្រោះ ដែល​ធ្វើ​ទារុណកម្ម មានដូច​ជា៖​ ​កាំភ្លើងខ្លី​១​ដើម ខ្នោះដៃ ខ្សែ​ចង កាំបិត និង​ដំបង​ឆក់ ជាដើម ។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣នាក់នេះបានហេីយ​ ពួកគេក៏បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ពួក​គេ​ជា​ជន​ដៃដល់​បាន​ចាប់​ជនរ​គ្រោះ​យក​ទៅ​បង្ខាំង​ទុក​ធ្វើ​ទារុណកម្ម ដើម្បី​ជម្រិត​ទារប្រាក់​ពិតប្រាកដ​មែន ។ តែ​ពួក​គេ​បាន​ធ្វើ​តាម​បញ្ជា​របស់​មេ​ក្លោ​ង ដែល​រស់នៅ​ប្រទេស​ចិន​ឯណ្ណោះ ហើយ​ប្រាក់​ដែល​ជម្រិត​បាន​ពី​ជន​រង​គ្រោះ​ចំនួន ២៦ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក លទ្ធផល​ពួក​គេ​នៅ​មិន​ទាន់​ទទួល​យកមក​ចែក​គ្នា​ផង ព្រោះ​លុយ​នោះ​ត្រូវ​បាន​សាច់ញាតិ​ឬ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ វេ​ចូល​កុង​មេ​ក្លោ​ង​នៅ​ប្រទេស​ចិន​ឯណោះ។ ចំណែក​ពួកគេនៅទីបំផុត​ ត្រូវ​បានកម្លាំងនគរបាលចាប់ឃាត់ខ្លួនតែម្តង៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print