នគរបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធ​ករណីចេញសែកគ្មានសាច់ប្រាក់ជាង១ម៉ឺនដុល្លារ​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​នគរបាកប៉ុស្តិ៍ឃ្មួញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរំលោភលើទំនុកចិត្ត(ចេញសែកគ្មានសាច់ប្រាក់) នៅថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ​២០២១ ម៉ោង១១ និង០០នាទីព្រឹក​ នៅចំណុចក្នុងក្រុមហ៊ុនបេតុងលាយស្រាច់ ជ្រេហ្គន ផ្លូវ១០១៩ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមប្រភពព័ត៍មានពី​នគរបាល​ខណ្ឌសែនសុខ​ បានឲ្យដឹងថា​ ជនសង្ស័យ០២នាក់នេះរួមមាន៖ ទី១-ឈ្មោះ គ្រី គីមលាង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករអចលនទ្រព្យ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) ,និងទី២-ឈ្មោះ ភាគ ផានីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអង្គការសមាគមន៍ខ្មែរកម្ពុជាក្រោម ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន)។

ប្រភពដដែល​ បន្តថា​ ដោយសារតែជនសង្ស័យខាងលេីនេះ បានចេញសែកគ្មានសាច់ប្រាក់ចំនួន១៣.០០០ដុល្លា ឲ្យទៅជនរងគ្រោះ ឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនបេតុងលាយស្រាច់ជ្រេហ្គន ស្នាក់នៅក្នុងក្រុមហ៊ុ បេតុងលាយស្រាច់ជ្រេហ្គន ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ចំណែក​សម្ភារៈបាត់បង់រួមមាន៖ លុយដុល្លា ១៣.០០០ដុល្លា , សម្ភារៈបន្សល់ទុក សែកគ្មានសាច់ប្រាក់០២សន្លឹក ស្មើ១៣.០០០ដុល្លា ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ​៖លីហ្សា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print