ផែនការសាងសង់កីឡដ្ឋានតម្លៃ៥០០លានផោនរបស់ក្លិប Everton ត្រូវបានអនុម័តដោយរដ្ឋាភិបាល

ចែករំលែក៖

ក្លិបបាល់ទាត់នៅអង់គ្លេស​ Eveton បានចេញសេចក្តីថ្លែងការណ៍ថាផែនការរបស់សម្រាប់ពហុកីឡាដ្ឋានដែលមានកៅអី ៥២,០០០ថ្មីបានទទួលការយល់ព្រមចុងក្រោយពីរដ្ឋាភិបាលហើយ

យោងតាមការចេញផ្សាយរបស់ BBC Sport និងក្នុងគេហទំព័រក្លិបបានឲ្យដឹងថា ទីតាំង Bramley-Moore Dock នៅជិតមាត់ទឹកទីក្រុងLiverpool ត្រូវបានផ្តល់ការយល់ព្រមពីក្រុមប្រឹក្សាកាលពីខែកុម្ភៈ ប៉ុន្តែរដ្ឋាភិបាលបានស្នើសុំពេលវេលាបន្ថែមទៀតដើម្បីពិនិត្យឡើងវិញលើសំណើនេះ។

ក្លិបនៅ Premier League មួយនេះបានលេងនៅកីឡដ្ឋាន GoodisonPark ចាប់តាំងពីឆ្នាំ១៨៩២ ហើយបានស្វែងរកកីឡដ្ឋានថ្មីអស់រយៈពេល២៥ឆ្នាំមកហើយ ក្លិបបានចេញសេចក្តីជូនដំណឹងថា ឥឡូវនេះក្លិបអាចដំណើរការបានដោយបន្ថែមថា វាជាថ្ងៃដ៏អស្ចារ្យ 

អ្នកនាំពាក្យម្នាក់បាននិយាយថា Toffees បានទទួលការបញ្ជាក់ជាលាយលក្ខណ៍អក្សរនៃការយល់ព្រមបន្ទាប់ពីលេខាធិការសហគមន៍លោក Robert Jenrick បានពិនិត្យមើលផែនការនេះឡើងវិញ។ អ្នកគាំទ្រអតីតកីឡាករ និងក្រុមអ្នកគាំទ្របានសម្តែងនូវការរីករាយតាមបណ្តាញសង្គម។

ប្រធានក្រុមដែលបម្រើការយូរជាងគេបំផុតនៅក្នុងក្លិបគឺលោក Kevin Ratcliffe បាននិយាយថា វាគឺជាពេលវេលាដ៏វែងឆ្ងាយដែលនឹងមកដល់ហើយនៅដំណាក់កាលមួយវាហាក់ដូចជាមិនដែលកើតឡើងឡើយ។

លោកបានបន្តថា “ពហុកីឡាដ្ឋាននេះនឹងក្លាយជាស្នាដៃដ៏អស្ចារ្យមួយនៅទីក្រុង Liverpool ហើយខ្ញុំអះអាងថា វានឹងជាការសោកស្តាយសម្រាប់អ្នកគាំទ្រមួយចំនួនដែលចាកចេញពី Goodison Park ប៉ុន្តែវាជាទឹកដីចាស់ និងស្រស់ស្អាត”

អ្នកជំនាញហិរញ្ញវត្ថុបាល់ទាត់គឺលោក Keiron Maguire មកពីសាកលវិទ្យាល័យទីក្រុង Liverpool បាននិយាយថា កីឡដ្ឋាននេះនឹងក្លាយជាអ្នកផ្លាស់ប្តូរការប្រកួតសម្រាប់បង្កើនប្រាក់ចំណូលរបស់ក្លិប។

គួររំលឹកថា អ្នកប្រវតិ្តសាស្រ្តអង់គ្លេសធ្លាប់បានជំទាស់ទៅនឹងការសាងសង់ពហុកីឡាដ្ឋានថ្មីដោយសំអាងថា វាអាចបង្កអន្តរាយដល់បេតិកភណ្ឌទីក្រុងនិងបាននិយាយថា ខ្លួនបានយល់ពីភាពរឹងមាំនៃអារម្មណ៍សម្រាប់ពហុកីឡដ្ឋាននេះ ប៉ុន្តែមិនគោរពដំណើរការដែលនាំទៅដល់ការសម្រេចចិត្តនេះ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print