នៅសប្តាហ៍ក្រោយនេះ! អាមេរិកនឹងបញ្ចេញវ៉ាក់សាំង Johnson & Johnson ចំនួន១១លានដូស​ «ចាក់តែ១ដូស»

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ប្រធានាធិបតីអាមេរិក​ លោក ចូ បៃដិន បានប្រកាសនៅថ្ងៃសុក្រទី៣៦​ ខែមីនា​ (ពេលវេលានៅវ៉ាស៊ីនតោន)ថា នឹងបញ្ចេញវ៉ាក់សាំងបង្ការ COVID-19 ផលិតដោយក្រុមហ៊ុន Johnson & Johnson ចំនួន ១១លានដូសនៅសប្តាហ៍ក្រោយនេះ។ បន្ទាប់ពី​លោក​ បៃឌិន​ បានប្រកាសគោលដៅថ្មីនេះ​ គឺការចាក់វ៉ាក់សាំងឲ្យបាន ២០០លានដូស ក្នុងរយៈពេល ១០០ថ្ងៃនៃការកាន់តំណែងរបស់លោក។

សូមជម្រាបថា​ លក្ខណៈពិសេសរបស់វ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson គឺគ្រប់គ្នាបានដឹងរួចមកហើយ ដោយវាមានប្រសិទ្ធភាពលើស ៩០% ទប់ទល់នឹង COVID-19 សម្រាប់ការធ្វើតេស្តក្នុងសហរដ្ឋអាមេរិកផ្ទាល់ និងជាប្រភេទវ៉ាក់សាំងដែលតម្រូវឲ្យ «ចាក់តែ១ដូស» ប៉ុណ្ណោះ។ ដូច្នេះវាមានន័យថា វ៉ាក់សាំង Johnson & Johnson ចំនួន ១១លានដូសខាងលើនេះ នឹងត្រូវយកទៅចាក់ជូនប្រជាជនអាមេរិក នៅតាមរដ្ឋនានាបានចំនួន ១១លាននាក់។

ចំណែក​ក្រុមហ៊ុន Moderna និង Pfizer វិញ​ ក៏​បានអះអាងដែរថា ពួកគេរំពឹងអាចផ្គត់ផ្គង់វ៉ាក់សាំងបាន ២២០លានដូស ទៅតាមគ្រោងទុកនៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២១។ កន្លងមកនេះក្រុមហ៊ុន Johnson & Johnson ធ្លាប់បានអះអាងថា ខ្លួនត្រៀមវ៉ាក់សាំងផលិតបានជាស្រេចសរុប ២០លានដូស ប៉ុន្តែការសម្រេចឲ្យដឹកជញ្ជូនទៅកាន់ទីណាខ្លះនោះ គឺត្រូវរង់ចាំការកំណត់ពីអាជ្ញាធរអាមេរិក។

គួរបញ្ជាក់ថា​ ប្រធានាធិបតីអាមេរិក​លោក ចូ បៃដិន ធ្លាប់បានអះអាងថា លោកនឹងគិតគូរក្នុងការផ្គង់ផ្គង់វ៉ាក់សាំង នៅក្នុងសហរដ្ឋអាមេរិកឲ្យបានគ្រប់ចំនួនសិន នោះគឺមនុស្សពេញវ័យសរុប ២៥៨លាននាក់ នឹងត្រូវទទួលបានការចាកវ៉ាក់សាំងនៅត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២១ រួចហើយទើបសហរដ្ឋអាមេរិកអាចចែកចាយវ៉ាក់សាំង ទៅកាន់ប្រទេសនានាបាន ដោយចាប់ផ្តើមពីកាណាដា និងមិចស៊ីកូ ដែលជាប្រទេសជិតខាងទាំងពីររបស់ខ្លួន៕ដោយ​៖ស​ តារា​

...

រូបថត​៖LightRocket via Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print