បាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារ និងទីប្រជុំជននានានៅក្នុងភូមិព្រះដាក់ បន្ទាប់ពីទទួលបានពត៌មានថាមានអ្នកវិជ្ជមានកូវីដ១៩ម្នាក់បានមកពិសារនំបញ្ចុកនៅទីនេះ

ចែករំលែក៖

ខេត្តសៀមរាប, ខណ:រដ្ឋបាលស្រុកបន្ទាយស្រីបានបិទតូបលក់នំបញ្ចុក២កន្លែងនៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានពត៌មានថាមានអ្នកវិជ្ជមានកូវីដ១៩ម្នាក់បានមកពិសារនំបញ្ចុកនៅទីនេះកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១កន្លងមកនេះ ព្រឹកនេះបានបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារ និងទីប្រជុំជននានានៅក្នុងភូមិព្រះដាក់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីេមរោគកូវីដ១៩ បង្កើតទម្លាប់ប្រុងប្រយត្ន័នៅក្នុងសហគមន៍ និងបង្កើនជំនឿទុកចិត្តក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ដើម្បីចូលរួមកាត់ផ្តាច់ហានិភ័យពីការឆ្លងរីករាលដាលក្នុងសហគមន៍ អាជីវករភាគច្រើននៅក្នុងបរិវេណតែមួយជាមួយនឹងតូបលក់នំបញ្ចុកទាំង២បានស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីរង់ចាំមើលលទ្ធផលពីការធ្វើតេស្តលើកំហាករបស់អ្នកដែលបានពាក់ព័ន្ធជាមុនសិន។ គណៈបញ្ជាការឯកភាពស្រុកក៏បានរៀបចំផ្សព្វផ្សាយអប់រំពីវិធានការសុវត្ថិភាព”៣ការពារ-៣កុំ” ព្រមទាំងរឹតបន្តឹងការពាក់ម៉ាស់រក្សាគម្លាតនៅក្នុងសហគមន៍យ៉ាងតឹងរុឹងបំផុត។

រដ្ឋបាលស្រុកបន្ទាយស្រី សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Easy Pest Control ដែលបានឧបត្ថម្ភដល់ការបាញ់សម្លាប់មេរោគនៅក្នុងភូមិទាំងមូល និងយុវជនសសយកស្រុកបន្ទាយស្រី ដែលបានចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់មួយនេះ។
#៣កុំ៣ការពារ

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print