លោក ហ៊ុន ម៉ាណែត: ១៧ថ្ងៃ ក្រោយពីបានទទួលបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យរៀបចំមន្ទីរពេទ្យខ្នាតធំថ្មីមួយកន្លែងទៀតដើម្បីត្រៀមទទួលព្យាបាលបងប្អូនអ្នកជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ , ១៧ថ្ងៃ ក្រោយពីបានទទួលបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យរៀបចំមន្ទីរពេទ្យខ្នាតធំថ្មីមួយកន្លែងទៀតដើម្បីត្រៀមទទួលព្យាបាលបងប្អូនអ្នកជំងឺកូវីដ១៩ នាថ្ងៃ២៧ មិនា ២០២១ នេះ អតីតមន្ទីរពេទ្យស្ត្រីនគរទេព បានរៀបចំរួចរាល់និងបានចាប់ផ្ដើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមន្ទីសុខាភិបាលរាជធានីភ្នំពេញបានបញ្ជូនទៅ។ នេះជាការថ្លែងរបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ។

លោកថ្លែងបន្តថា, ខ្ញុំសូមអរគុណដោយស្មោះ ចំពោះការចូលរួមក្រុមការងាររៀបចំមន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការទាំងថ្ងៃទាំងយប់ សហការគ្នាល្អក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បទដ្ឋានការងារ ក៏ដូចជាការហ្វឹកហ្វឺននិងបំពាក់ដល់ក្រុមគ្រូពេទ្យជួរមុខ សេវាជួរមុខ និងក្រុមការងារតាមបណ្ដាផ្នែកពាក់ព័ន្ធទាំងអស់របស់មន្ទីរពេទ្យដើម្បីយើងអាចដំណើរការបានក្នុងរយៈពេលដ៏ខ្លីនេះ។

លោកសូមជូនពរដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ បុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យជួរមុខ ក្រុមសេវាមុខ និងកម្លាំងពាក់ព័ន្ធទាំងអស់ ឲ្យទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ចជួយព្យាបាលដល់អ្នកជំងឺកូវីដ១៩ ឱ្យឆាប់ជាសះស្បើយ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print